(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន៣នាក់ជាបន្ដបន្ទាប់ រួមជាមួយថ្នាំញៀនមួយចំនួននៅ២ទីតាំងផ្សេងគ្នា ក្នុងក្រុងបាត់ដំបង និងស្រុកសំពៅលូន។

មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានប្រាប់ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០១៧នេះថា កម្លាំងអាវុធហត្ថខេត្តបាត់ដំបង់ បាន​អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់​​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​ររង និងជាមេបបញ្ជាការអាវុធហត្ថលើផ្ទៃប្រេទស អំពីការ​បង្កា​ បង្រ្កាប និងសង្រ្គោះ​។

បើតាមលោកមេបញ្ជាក់ថា ជាក់ស្តែងនៅ​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅចំណុចភូមិ​អូរតាគាំ១ សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង កម្លាំងអាវុធហត្ថរបស់លោកបានឃាត់ខ្លួនជនសង្ស័យ​០២​នាក់ ទី១៖ឈ្មោះ នួន ឆវ័ន្ត ហៅ​ដេវ៉ា អាយុ​២៧​ឆ្នាំ និងទី២៖ឈ្មោះ សយ ស្រស់ ហៅ​កណ្តុរ អាយុ​២១​ឆ្នាំ ដកហូតបានថ្នាំញៀនមួយចំនួន និងម៉ូតូ​០២​គ្រឿង ទូរស័ព្ទដៃ​០៤​គ្រឿង។

ដោយឡែកនៅថ្ងៃទី​០៨ ខែ​ឆ្នូ ឆ្នាំ​២០១៧ កម្លាំងអាវុធហត្ថ​បានបង្ក្រាបមួយកន្លែងទៀត មានទីតាំងនៅភូមិ​អូរកណ្តោល ឃុំសន្តិភាព ស្រុក​សំពៅលូន ដោយជនសង្ស័យជាស្ដ្រីឈ្មោះ ស៊ុម ខុម អាយុ​៥៤ឆ្នាំ ដកហូត​បានគ្រឿងញៀនប្រភេទគ្រាប់ពណ៌ស្លាទុំអក្សរ WY ចំនួន​២៧​គ្រាប់។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅការិយាល័យអាវុធហត្ថជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕