(ភ្នំពេញ)៖ លោក យូ ឌីស្កូ គឺជាតារាសម្ដែងប្រុសមួយរូប មានប្រជាប្រិយភាព និងមានកេរ្តិ៍ល្បីល្បាញក្នុងពិភពសិល្បៈ យូរឆ្នាំមកហើយ ខណៈកាលពីពេលថ្មីៗនេះ លោកមានបានផ្អាកពីការងារសិល្បៈមួយរយៈខ្លី ដោយសារតែស្ថានភាពជំងឺហាក់ធ្វើទុកឡើងវិញ។ យ៉ាងណាមិញ លោកត្រូវបានទស្សនិកជនសង្កេតឃើញថា កំពុងតែក្ដោបក្ដាបទីផ្សារសិល្បៈ បានយ៉ាងច្រើន បើទោះបីជាស្ថានភាពជំងឺ របស់លោកបច្ចុប្បន្ននេះ មិនទាន់បានជាស្រួលបួល១០០ភាគរយក៏ដោយ ប៉ុន្ដែអ្វីដែលទស្សនិកជនមិនទាន់ជ្រាបនោះ គឺតើទំរាំតែមានភាពល្បីល្បាញ ត្រូវបានមហាជនស្គាល់ច្រើនមកទល់នឹងបច្ចុប្បន្ននេះ លោកមានភាពតស៊ូក្នុងជីវិតយ៉ាងណាខ្លះ? តើស្ថានភាពជំងឺរបស់លោក ពេលនេះយ៉ាងណាហើយ? ចម្ងល់ទាំងនេះលោក យូ ឌីស្កូ បានចូលខ្លួនមកបកស្រាយឲ្យទស្សនិកជនបានជ្រាប តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

ទស្សនាវិដេអូកិច្ចសម្ភាសន៍៖