(ភ្នំពេញ)៖ ព្រះអាទិត្យរះពីទិសខាងកើតក្រហមច្រាល់លើផ្ទៃមេឃា មនុស្សមនាប្រុសស្រីចេញពីគេហដ្ឋានតម្រង់ទៅកន្លែងការងារ ទន្ទឹមនឹងសកម្មភាពមមាញឹកនេះ មនុស្សចាំបាច់ស្រុះស្រូបអាហារពេលព្រឹកជាមុនសិន ដូចជាបាយ ម្ហូប គុយទាវ នំប៉័ង កាហ្វេ តែ ភេសជ្ជៈផ្សេងៗជាដើម ប៉ុន្តែរសជាតិអាហារទាំងនោះមិនដូចគ្នាឡើយ ពោលអាស្រ័យទៅតាមរបៀបរបប ឬស្ដង់ដារនៃការផលិតរៀងៗខ្លួន។

នំប៉័ង ត្រូវគេស្គាល់ថាជាអាហារដ៏ចម្បងសម្រាប់ប្រជាជនអឺរ៉ុប តែវាក៏ទទួលបានការនិយមច្រើនពីសំណាក់ប្រជាជនអាស៊ីផងដែរ ពិសេសប្រជាពលរដ្ឋកម្ពុជា។ ក្នុងចំណោមរសជាតិនំប៉័ងជាច្រើន នំប៉័ងដែលផលិតចេញពីហាងនំប៉័ង Bread Talk ក៏ទទួលបានការនិយមចូលចិត្តខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលស្នាក់នៅកម្ពុជាដែរ ព្រោះរសជាតិនំប៉័ងដ៏ឈ្ងុយឆ្ងាញ់នេះ មានប្រភពល្បីល្បាញនៅប្រទេសសិង្ហបុរី ហើយបានបង្ហាញមានវត្តមាននៅកម្ពុជា តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។

ក្នុងឱកាសបើកដំណើរការហាងនំប៉័ង Bread Talk សាខាទី៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងតំបន់បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ លោក ប៊ុន យី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន CHAM & LY Corporation បានអះអាងថា រាល់នំប៉័ងដែលផលិតចេញពីហាងនំប៉័ង Bread Talk សុទ្ធតែបានសម្រិតសម្រាំងដោយអ្នកជំនាញនៅគ្រប់ប្រទេស ទាំងគ្រឿងផ្សំ និងរសជាតិ មុននឹងដាក់លក់ជូនអតិថិជន។ លក្ខណៈពិសេសមួយទៀត គឺគុណភាពរបស់ Bread Talk តែងតែត្រូវបានកែលម្អ ក៏ដូចជារកគំនិតថ្មីៗ ដើម្បីចេញជាគំរូនំផ្សេងៗ បំពេញតម្រូវការផ្នែកគុណភាព និងរសជាតិទៅឲ្យអតិថិជន។

ជាការពិតណាស់ ក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ អតិថិជនមានការរីករាយយ៉ាងខ្លាំងជាមួយនឹងការលក់ជូនពិសេស ទិញ៣ថែម៣ គ្រប់ប្រភេទនំបុ័ងទាំងអស់ ចាប់ផ្ដើមពីថ្ងៃទី០៩-១៣ ខែធ្នូ ឆ្នាំ២០១៧។ លើសពីនេះ រាល់ការចំណាយចាប់ពី៦ដុល្លាឡើងទៅ នៅសាខាថ្មីនេះ អតិថិជនទាំងអស់នឹងមានឱកាសផ្សងសំណាងចាប់រង្វាន់ទូរស័ព្ទ Iphone X ទំហំ ៦៤G ចំនួន១រង្វាន់ថែមទៀតផង។ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីប៉េងហួត (បឹងស្នោ) ព្រមទាំងអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហាញពីការពេញចិត្តចំពោះរសជាតិនំប៉័ង Bread Talk នេះយ៉ាងខ្លាំង។

លោក ប៊ុន យី បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ Bread Talk មានសាខាចំនួន៧ហើយ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ សាខាទី១នៅផ្សារធីខេ អេវិនញូ សាខាទី២ទល់មុខផ្សារទំនើបផេនសល (ផ្លូវសម្ដេចប៉ាន) សាខាទី៣នៅបឹងកេងកង តាមបណ្ដាយផ្លូវ៥១ សាខាទី៤នៅផ្លូវម៉ៅសេទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា សាខាទី៥នៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី សាខាទី៦នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ទល់មុខឈៀងនឹងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសាខាទី៧តាមបណ្ដាយផ្លូវជាតិលេខ១ ច្រកចូលមន្ទីរពេទ្យជោរៃ ក្នុងបុរីប៉េងហួត (បឹងស្នោ) ហើយ Bread Talk នឹងពង្រីកសក្ដានុពលទៅដល់ខេត្តសៀមរាប និងបាត់ដំបងទៀត ក្នុងពេលអនាគត។

លោកបានបង្ហាញពីមូលហេតុដែលនាំឲ្យមានការពង្រីកសាខាថ្មីនេះ គឺដោយសារតែការសម្លឹងឃើញកំណើននៃអតិថិជនដែលគាំទ្រ និងនិយមចូលចិត្តនំបុ័ង Bread Talk និងចង់បង្កើតភាពងាយស្រួលបន្ថែមទៀត សម្រាប់អតិថិជនដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់នានា។

ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍កម្ពុជា បុរសជនជាតិខ្មែរដែលពោរពេញដោយទឹកចិត្តស្រលាញ់ជាតិរូបនេះ បានបញ្ជាក់ថា ក្រៅពីការងារអាជីវកម្មក្នុងហាងនំប៉័ង Bread Talk លោកក៏មិនភ្លេចដឹកនាំ Bread Talk បង្កើតសកម្មភាពសប្បុរសធម៌ជួយសង្គមផងដែរ ដូចជាការផ្ដល់អាហារ និងភាពកក់ក្ដៅដល់កុមារកំព្រា នៅរៀងរាល់ចូលឆ្នាំខ្មែរ ការរៀបចំជំនួយជាអាហារូបករណ៍ Bread Talk ដល់សិស្សានុសិស្សកម្ពុជា និងយុទ្ធនាការបំផុសស្មារតីគោរពច្បាប់ចរាចរណ៍ តាមរយៈការពាក់មួកសុវត្ថិភាព។

លោក យី បានបន្តថា ហាងនំប៉័ង Bread Talk ក៏បានបង្ហាញពីចក្ខុវិស័យពង្រីកទីផ្សារអាជីវកម្មរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជាបន្តទៀត ដើម្បីបង្កើតការងារឲ្យកាន់តែច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះលោកបានបង្ហើបថា ក្នុងមួយឆ្នាំៗ ហាងនំប៉័ង Bread Talk នឹងបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណពី ២០០-៣០០នាក់ ទន្ទឹមការពង្រីកចំនួនហាងជាមធ្យមពី ២-៤ហាង ក្នុងមួយឆ្នាំផងដែរ។

ក្នុងស្មារតីទទួលខុសត្រូវ លោកបានបន្តថា ហាងនំប៉័ង Bread Talk នឹងខិតខំសម្របសម្រួលតម្លៃរបស់នំប៉័ងនេះ ឲ្យសមស្របទៅជីវភាពប្រជាពលរដ្ឋគ្រប់ស្រទាប់ និងស្ថានភាពសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ជាមួយនឹងការខិតខំធ្វើសកម្មភាពជួយសង្គមឲ្យបានច្រើន៕