(បន្ទាយមានជ័យ)៖ ក្រុមហ៊ុនសាជីវកម្ម Toyota Tsusho Corporation (Toyota Tsusho) ដែលមានមូលដ្ឋាន នៅប្រទេសជប៉ុន បានបើកសម្ពោធជាផ្លូវការ នូវរោងចក្រ Techno Park Poi Pet Pvt. Co.Ltd ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងកម្មវិធីសម្ពោធ នៅដើមខែធ្នូ ឆ្នាំ២០១៧នេះ ក៏មានការចូលរួម ពី លោក សុខ ចិន្តា សោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា លោក ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ព្រមទាំងវិនិយោគិនជប៉ុន មន្ត្រីរាជការនិងសិស្សវិទ្យាល័យ ជាច្រើននាក់ ។

លោក យូអ៊ីជិ អយ ប្រធាន Techno Park បានថ្លែងថា ថេកណ ផាក ប៉ោយប៉ែត ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota Tsusho Corporation បានទទួលគោលការណ៍វិនិយោគ ពីរាជរដ្ឋា ភិបាលកាលពីខែមករា ឆ្នាំ២០១៦។បច្ចុប្បន្នលើផ្ទៃដីទំហំ៤ហិកតា ដែលបានទទួលគម្រោងវិនិយោគដទៃទៀតចំនួន៥ក្រុមហ៊ុន ដែលមានសកម្មភាពផលិតគ្រឿងបន្លាស់រថយន្ត សម្ភារៈបរិក្ខារអេឡិចត្រូនិក និងខ្សែ បង្គុំអគ្គិសនីដោយបានបង្កើតការងារ ដល់ប្រជាពលរដ្ឋជាង១៥០នាក់ និងអាចកើនឡើងដល់៤០០កន្លែង នៅឆ្នាំ២០១៨ខាងមុខ។

លោក សុខ ចិន្តាសោភា បានស្វាគមន៍ចំពោះការចាប់ផ្តើមដំណើរការរបស់ Techno Park ប៉ោយ ប៉ែត និងបានចាត់ទុកក្រុមហ៊ុននេះគឺជាមេដែក និងកម្លាំងចលករដ៍មានប្រសិទ្ធភាពក្នុង ការ ទាក់ ទាញនិងស្រូបយកក្រុមហ៊ុនវិនិយោគជប៉ុន ដែលមានសកម្មភាពក្នុងវិស័យផលិត សម្ភារៈ បរិក្ខារអេឡិចត្រូនិក។ លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះ មិនត្រឹមតែបានចូលរួម ចំណែកក្នុងការ ធ្វើពិពិធកម្មវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកផ្ទេរនូវ ចំណេះ ជំនាញ បទពិសោធន៍ការងារ និងពិសេស បានបង្កើតការងារ ជាច្រើនដល់ពលរដ្ឋកម្ពុជានិង នាពេលអនាគត ដល់យុវជនព្រមទាំងរួមចំណែក ដល់ការអនុវត្តគោលនយោបាយ ឧស្សាហកម្ម កម្ពុជាឆ្នាំ២០១៥-២០២៥។

លោកបន្ដថា បច្ចុប្បន្នគម្រោងវិនិយោគ ជប៉ុន ដែលបានកត់ត្រាដោយ ក្រុមប្រឹក្សា អភិវឌ្ឍកម្ពុជាមានចំនួន១១៥ គម្រោងទុន វិនិយោគសរុប ជាង១ប៊ី លានដុល្លារ និងបង្កើតការងារប្រមាណ ៣៦,០០០កន្លែង។ នៅប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ដែលទទួលបាន គោលការណ៍វិនិយោគ ពីរាជរដ្ឋាភិបាល និងមានក្រុមហ៊ុនវិនិយោគសរុបចំនួន១៥ក្រុមហ៊ុន ដោយបានស្រូបយកម្លាំង ពលកម្មប្រមាណ៣៥០០កន្លែង។

លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា បានសម្តែងការកោត សរសើរ ចំពោះកិច្ចអភិវឌ្ឍនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែត និងសង្ឃឹមយ៉ាង មុតមាំថាតាមរយៈក្រុមហ៊ុនថេកណផាកប៉ោយប៉ែត នឹងបន្តទាក់ទាញ ការវិនិយោគ បន្ថែម ទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចក្នុងក្រុងប៉ោយប៉ែតទាំងមូល។ លោកក៏បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលជប៉ុន លោកនឹងខិតខំប្រឹងប្រែងជំរុញ ការវិនិយោគជប៉ុន នៅកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត។

លោកតាកាយូគី តាតស៊ូតា( Takayuki Tatsuta)នាយកគ្រប់គ្រងការិយាល័យ តំណាង តូយ៉ូតា ស៊ូសូ ប្រចាំទីក្រុងភ្នំពេញ បានឱ្យដឹងថា ការសម្រេច ចិត្តបង្កើតរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ នៅប៉ោយប៉ែតនេះ ដោយសារនៅជិតភ្នំពេញផង និងទីក្រុងបាងកកផង ដែលងាយស្រួលក្នុង ការដឹកជញ្ចូនទំនិញ។ លោកថា ការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ មានសក្តានុពលសេដ្ឋកិច្ច និងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ហើយទុនវិនិយោគ សម្រាប់ការសាសង់សួនថេកណូ ចំនួន៣,០១លានដុល្លារ អាមេរិក ហើយបច្ចុប្បន្ន មានក្រុមហ៊ុនចំនួនប្រាំ បានចូលមកធ្វើអាជីវកម្មក្នុងសួនបច្ចេកវិជ្ជា Techno Park។

លោក អ៊ុ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជាមានចំងាយ៣៥៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែង១៥៣គីឡូម៉ែត្រ។ ខេត្តមានផ្ទៃដី សរុប ៦,៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជាពីរក្រុង ៧ស្រុក ៥៥ឃុំ ១០សង្កាត់ និងមានប្រជាពលរដ្ឋ១៨៤,៨៩៦គ្រួសារ ស្មើនឹង ៧៦០៦០៤ នាក់។

រោងចក្រ Techno Park បានត្រូវសាងសង់ កាលពីខែឧសភាឆ្នាំ២០១៥ និងទុនវិនិយោគ ៣,០១លាន ដុល្លារ ។ទីក្រុង ប៉ោយប៉ែត ដែលជា ទី តាំ ងរបស់ថេកណ ផាកប៉ោយប៉ែត មានភូមិសាស្ត្រ ស្ថិត នៅតាមបណ្តោយរបៀងសេដ្ឋកិច្ច ភាគខាងត្បូង និងមានទីតាំងស្ថិតនៅជិត ព្រំដែន ជាមួយប្រទេសថៃ ប៉ោយប៉ែត ដែល មានចម្ងាយប្រហែល២៣០ គីឡូម៉ែត្រឬធ្វើដំណើរប្រហែលបួន ម៉ោង ពីទីក្រុងបាងកក។

ក្រុមហ៊ុនសាជីវកម្មតូយ៉ូតា ស៊ូសូ មាន ៧សាខាក្នុង នៅក្នុងប្រទេសចំនួនបួន នៅជុំវិញ ពិភពលោកគឺប្រទេសឥណ្ឌា (នៅ Bangaloreចំនួន ២, នៅChennai ១និង Gujarat ១)ប្រទេសថៃ (តំបន់ឆ្នេរសមុទ្រភាគខាងកើត) ប្រទេសឥណ្ឌូនេស៊ី (នៅKarawang)និងកម្ពុជា(នៅប៉ោយ ប៉ែត ) ក្រៅពីការផលិតគ្រឿងបន្លាស់រថយន្ត រោងចក្របច្ចេកវិជ្ជាថេកណូផាក ក៏មាន សេវា បុគ្គលិក (បណ្តុះបណ្តាល កម្មករ ដែលជាកសិករឱ្យក្លាយទៅជាធ្វើជាកម្មករផ្នែក ផលិតកម្ម តាម រយៈវគ្គបណ្តុះ បណ្តាលមូលដ្ឋាន រួចបញ្ជូនពួកគេទៅឱ្យក្រុមហ៊ុនជួល) ,(2) ការទូទាត់ ពន្ធ គយ (3) ការជួល រោងចក្របន្ត។

គួរកត់សម្គាល់ថា ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង គឺជា បណ្តាញ ហេដ្ឋា រចនាសម្ព័ន្ធ ដឹក ជញ្ជូន តភ្ជាប់ពីតំបន់ Dawei( មីយ៉ាន់ម៉ា) ,បាងកក(ថៃ) ប៉ោយប៉ែតនិងភ្នំពេញ (កម្ពុជា) និង ហូជី មិញ ប្រទេសវៀតណាម៕