(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

កម្មវិធីបើកសន្និបាតនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកស្តីទីគណៈរដ្ឋមន្រ្តី និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវេលាម៉ោង១៤៖៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន។

ដោយឡែក នៅថ្ងៃបិទសន្និបាតវិញ នឹងមានការចូលរួមក្រោមអធិបតីភាព លោក​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន៕