(ភ្នំពេញ)៖ ដល់ថ្ងៃឱសានវាទដែលលោក មាស សាវឿន អតីតអភិបាលរងខេត្តព្រះវិហារ ត្រូវរុះរើរោងចាំដីរបស់ខ្លួន ចេញពីទីតាំងទំនាស់មួយកន្លែងជាមួយលោកស្រី លឹម វណ្ណា ប៉ុន្តែពួកគេមិនបានរុះរើចេញឡើយ បើទោះពីពួកគេបានធ្វើកំណត់ហេតុដោយសន្យាជាមួយ អាជ្ញាធរខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ថារយៈពេល១០ក្រោយ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នឹងរុះរើចេញដោយខ្លួនឯង។

យ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧នេះ អាជ្ញាធរ និងសមត្ថកិច្ចមិនទាន់បានទៅរុះរើនោះទេ។ អភិបាលរងខណ្ឌឬស្សីកែវលោក ប្រាជ្ញ សីហា បានឲ្យដឹងថា អាជ្ញាធរនឹងទៅរុះរើ នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយ ដោយសារប៉ុន្មានថ្ងៃនេះអាជ្ញាធរនៅជាប់រវល់។

សូមបញ្ជាក់ថា រោង​ចាំដីរប​ស់អតីតអភិបាលរងខេត្តព្រះវិហារ គឺលោក ​មាស សាវឿន​ ដែលបាន​លួចសាងសង់លើដីទំនាស់មួយកន្លែង ​ស្ថិតនៅ​ក្នុង​ភូមិ​ទួល​ពពែ ​សង្កាត់ទួលសង្កែទី២ ​ត្រូវបាន​លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបញ្ជាឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដឹកនាំកម្លាំងចម្រុះប្រើវិ​ធានការរដ្ឋ​បាលចុះទៅ​រុះរើ កាលពីថ្ងៃទី​២៧ ​ខែ​វិឆ្ឆិកា​ ឆ្នាំ​២០១៧។

តែទោះបីជាយ៉ា​ងណា​ ការ​ប្រើវិ​ធានការរ​ដ្ឋបាលនោះ​ ពុំបានសម្រេច​ឡើយ​ដោយសារតែ​លោក​ មាស​ សាវឿន ​បានចេញមុខមក​ស្នើសុំឲ្យ​អាជ្ញាធរ ឲ្យជួយពន្យា​ពេល​​​រយៈ​ពេល​១០ថ្ងៃក្រោយ ​គាត់​នឹង​រុះរើ​ចេញខ្លួ​នឯង ដោយរាប់គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខប៉ុណ្ណោះ។

​លោក ប្រាជ្ញ សីហា ​បានបញ្ជាក់ថា​ ​ការ​ចុះរុះ​រើរោង​ចាំដី ដែល​សង់​រំលោ​ភលើដីទំនាស់​ខាងលើនេះដែរ បានធ្វើ​ឡើង​តាម​បញ្ជា​របស់លោក ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​របស់​ឈ្មោះ លឹម ​វណ្ណា​ ភេទ​ស្រី អាយុ​៦១ឆ្នាំ​ ព្រោះនៅមុន​ពេលឈានដល់ការចុះរុះរើសំណង់រោងឈើនេះ ​អាជ្ញាធរ​បាន​ចុះមកហាម​ឃាត់​ និង​ណែនាំ​ឲ្យ​រុះរើដោយ​ខ្លួន​ឯង ​តែម្ចាស់​មិន​ស្តាប់​ទើបឈានដល់ការ​ប្រើវិ​ធាន​ការរ​ដ្ឋាបាល ស្រាប់តែក្រុមគ្រួ​សារលោកស្រី ថាច់ ស៊ីសាម៉ា ដែល​ជាអ្នក​ចាំដី​ឲ្យលោក មាស សាវឿន និងបក្ខពួកប្រមាណ​ជិត១​០នាក់ ប្រដាប់​ដោយកាំ​បិត ពូ​ថៅ មកធ្វើ​ការរេ​រ៉ាំងអា​ជ្ញាធរ​ផងដែរ​។

ទោះ​បីជាយ៉ា​ងណាលោក​ មាស សាវឿន​ បា​នចេញមុ​ខមកអះអាងសម្រ​បសម្រួល​ ដោយ​ស្នើសុំ​ពន្យាពេល​រយៈពេ​ល១០ថ្ងៃក្រោយ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរុះរើសំណង់ឈើ លើដីនោះចេញដោយខ្លួនឯង បើមិនដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិឡើយ។

​បើតាមការអះអាងពីលោកស្រី លឹម វណ្ណា បានឲ្យដឹងថា ដីទំនាស់​នេះ មាន​ទំហំ​ប្រមាណ​ជាង​១ហិកតា ​ស្មើនិង១២០០០ម៉ែត្រការ៉េ ដែល​មាន​ជម្លោះដ៍រ៉ាំរ៉ៃ​ជាយូរមក​ហើយ ជាមួយលោក មាស សាវឿន ដោយគាត់បានទិ​ញដោយ​ស្រប​ច្បាប់​ពីលោ​ក លឹម អាន តាំងពីឆ្នាំ១៩​៩៩ ​ដោយ​មាន​អាជ្ញាធរ​ ភូមិ​ សង្កាត់ ​ខណ្ឌដឹងឮ​ និងទទួលស្គាល់ត្រឹមត្រូវ។ លុះ​ក្រោយ​មក​ស្រាប់​តែ​លោក​មាស​ សាវឿន​ ដែល​មានដី​នៅ​ខាង​កើត​បាន​លក់​ដីអស់ហើយ ​និងបាន​ប្តឹងចោទ​ឈ្មោះ លឹ​ម អាន ថា លួចបាន​យក​ដីលក់​ និងប្តឹង​ដណ្ដើម​ដីរបស់​គាត់​ដែល​ទិញ​ដោយ​ស្រប​ច្បាប់ទៅវិញ។

លោកស្រី ​លឹម ​វណ្ណា ​បន្តថា កាលពីអំឡុងថ្ងៃទី​១៥ ខែតុ​លា ឆ្នាំ២០១៧ កន្លងទៅ ស្រា​ប់តែ​ក្រុមគ្រួសារលោកស្រី ថាច់​ ស៊ី សុ​ម៉ា ប្រមាណជិត១០នាក់ ដែលអ្នកយាមដីឲ្យលោក មាស សាវឿន បាន​នាំគ្នាមកសា​ងសង់រោ​ងរំលោ​ភយក​ដីរបស់គាត់។​ ជាមួយគ្នានោះ គា​ត់ក៏បាន​ប្តឹង​ទៅអាជ្ញាធរខណ្ឌឬ​ស្សីកែវ ឲ្យ​ជួយ​អន្តរា​គមន៍​ចុះមក​រុះរើ ​នៅពេល​នេះ ​តែត្រូវ​ម្ចាស់​សុំពន្យា​ពេល​។

លោកមាស​ សាវឿ​ន ក៏បា​នឲ្យ​ដឹងផងដែរថា ​ដីនោះ​ជាដីរ​បស់គា​ត់ដែលបា​នកាន់កាប់តាំង​ពីឆ្នាំ១៩៨៨ ​ដោយមានទំ​ហំជាង៣ហិកតា៕