(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ត្រូវនឹង​ ៥រោច​ ខែមិគសិ​រ​ ព.ស​ ២៥៦១​ ក្រុមជំនាញសុីម៉ាក់ បានបោសសំអាតនិងរុករកឃើញគ្រាប់មីនប្រឆាំងមនុស្ស​ គ្រាប់មីនតោន​ គ្រាប់បែកទំលាក់ពីយន្តហោះ​ គ្រាប់បែកចង្កោម​ រុករកទីតាំងគ្រាប់បែកគីមី​ជាដើម បានជាង៥០០គ្រាប់។

លោកបន្តថា នៅថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ​ ២០១៧​នេះ​ នៅទិសខែត្របាត់ដំបង​ រុករកឃើញចំនួនជាង៣០០គ្រាប់​ ទិសខេត្តកំពង់ចាមជាង១៦០គ្រាប់​ ទិសខេត្តសៀមរាប-ប​ន្ទាយមានជ័យជិត១០០គ្រាប់។​

លោក ហេង រតនា បានចាត់ទុកថា ដោះបានគ្រាប់បែក គ្រាប់មីននេះ ជាការខិតខំរបស់រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ក្នុងការធ្វើយ៉ាងណាឲ្យទឹកដីដ៍ប្រសិទ្ធនេះ​ កាន់តែសុខក្សេមក្សាន្ត​ និងឲ្យមនុស្សគ្រប់រូបមានសុខសុវត្ថិភាព និងអស់កង្វល់ពីបញ្ហាគ្រាប់មីន​ គ្រាប់បែកចង្កោម​ និងគ្រាប់បែកគីមីបន្តគំរាមកំហែងអាយុជីវិតប្រជាជនបន្តទៀត៕