(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក ជួរ លឹមហួត, អ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតប ចំពោះការដាក់កម្រិតទិដ្ឋាការបន្ថែមរបស់សហរដ្ឋអាមេរិក មកលើមន្រ្តីកម្ពុជា

២៖ កម្ពុជាសម្តែងការសោកស្តាយពន់ពេក ចំពោះការរឹតបន្តឹងទិដ្ឋាការរបស់អាមេរិក លើមន្រ្តីខ្មែរ ដោយពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ ជុំវិញស្ថានភាពនយោបាយកម្ពុជា

៣៖ សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ជាលើកទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨

៤៖ លោក យូ ហុកគ្រី ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា


៥៖ រដ្ឋសភា ប្រកាសអំពីរចនាសម្ព័ន្ធថ្មី ពេញលេញឡើងវិញ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ

៦៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការគៀងគរឥទ្ធិពលបរទេស របស់ក្រុមអតីតគណបក្សសង្រ្គោះជាតិ ដើម្បីប្រឆាំងរដ្ឋាភិបាល គឺជាសកម្មភាពឧទ្ទាម «ក្បត់ជាតិ» មិនអាចអត់ឱនឱ្យបាន

៧៖ លោក រ៉ូឌ្រីហ្គោ ឌូទែរតេ បញ្ជាក់ប្រាប់ប្រមុខការទូតកម្ពុជាថា «ហ្វីលីពីនគោរពអធិបតេយ្យភាពកម្ពុជា»

៨៖ ក្រុមហ៊ុននាំចេញអង្ករ៖ «បើកម្ពុជាមិនចង់ក្លាយជា ប្រទេសវៀតណាមទី២ សូមកុំប្រើប្រាស់ថ្នាំគីមី ឲ្យលើសកម្រិត»

៩៖ ករណីរថយន្តដឹកកម្មករបែកកង់ រេចង្កួតក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់កម្មការិនីម្នាក់ និងរបួសធ្ងន់ស្រាល៣៥នាក់ នៅស្រុកគងពិសី

* ព័ត៌មានអន្តរជាតិ (World News)

១៖ ប្រទេសកាន់តែច្រើន «ប្រកាសថ្កោលទោស ដូណាល់ ត្រាំ» ជុំវិញការសម្រេចចិត្ត ទទួលស្គាល់រដ្ឋធានីអ៊ីស្រាអែល និងផ្ទេរស្ថានទូតទៅហ្សេរុយសាឡឹម!

២៖ សារព័ត៌មានរុស្ស៊ី៖ «គ្រាប់បែកជិតផ្ទុះហើយ ព្រោះតែលោក ត្រាំ ទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល»

៣៖ ផ្ទុះការតវ៉ាប្រឆាំង ដូណាល់ ត្រាំ នៅកណ្តាលក្រុងហ្សាការតា និងគូឡាឡាំពួ ពាក់ព័ន្ធនឹងការទទួលស្គាល់​រដ្ឋធានីអ៊ីស្រាអែល!

៤៖ បែកធ្លាយរឿងសម្ងាត់! កូរ៉េខាងត្បូង «ជួលទីភ្នាក់ងារពិសេសទៅធ្វើឃាត លោក គីម ជុងអ៊ុន»

៥៖ អបអរសាទរ! Ronaldo ឈ្នះពានបាល់មាស Ballon d’Or ជាលើកទី៥ ស្មើកំណត់ត្រា Messi

៦៖ ទីបំផុតអតីតប្រធានាធិបតីអាហ្សង់ទីន «លោកស្រី Fernadez ត្រូវប៉ូលិសចាប់ខ្លួន» ពាក់ព័ន្ធអំពើក្បត់ជាតិ

៧៖ មហាយក្សចិន៖ «យើងទទូចឲ្យសហគមន៍អន្តរជាតិ ស្វែងយល់ និងគោរពឆន្ទៈប្រជាជន ក្នុងប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍»

៨៖ ក្តៅគគុក! ក្រុមហាម៉ាស់ «អំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីន ងើបឡើងបះបោរ» ដើម្បីប្រឆាំងអ៊ីស្រាអែល

៩៖ ទីបំផុតអង់គ្លេស និងសហភាពអឺរ៉ុប «ឈានដល់កិច្ចព្រមព្រៀងមួយ» ដើម្បីចរចាផ្តាច់ចេញពីគ្នា​ជាផ្លូវការ

១០៖ បទវិភាគអន្តរជាតិ៖ តើការដាក់ស្ថានទូតអាមេរិកនៅ ហ្សេរុយសាឡឹម មានអត្ថន័យដូចម្តេចសម្រាប់ជនជាតិប៉ាឡេស្ទីន? ៕