(ភ្នំពេញ)៖ ម្ចាស់បទចម្រៀងដ៏ល្បី លំដាប់ថ្នាក់ពិភពលោក គឺក្រុម LMFAO កាលពីឆ្នាំ ២០១១ បានបំបែកកំណត់ត្រាចម្រៀងរបស់ខ្លួនគឺបទ Party Rock Anthem ដែលមានចំនួនអ្នកទស្សនាយ៉ាងច្រើន ហើយក្បាច់រាំរបស់ពួកគេក៏ត្រូវបានមនុស្សជាច្រើននៅទូទាំងពិភពលោក នាំគ្នាយកមករាំយ៉ាងឡូយផងដែរ។ ថ្មីៗនេះដែរក៏ស្រាប់តែលេចលឺព័ត៌មានថា តារាចម្រៀងម្នាក់នៅក្នុងចំណោមពួកគេ និងមកស្រុកខ្មែរនៅចុងឆ្នាំនេះ។

ក្រុម LMFAO បានចែកផ្លូវគ្នាកាលពីចុងឆ្នាំ ២០១២ ដោយ Redfoo និង SkyBlu ក៏បានដើរផ្លូវរាងខ្លួន ប៉ូន្តែពួកគេនៅតែមានទំនាក់ទំនងល្អនឹងគ្នា រវាងពូនិងក្មួយដដែល។

គួរបញ្ជាក់ផងដែរអតីតក្រុម LMFAO បានធ្វើអោយពិភពលោកស្គាល់ពួកគេកាន់តែច្បាស់តាមរយៈបទ Party Rock Anthem, Sexy and I Know It, Sorry for Party Rock ជាដើម។ ទោះជាយ៉ាងក្តី ប្រភពព័ត៌មានមិនទាន់បញ្ជាក់ច្បាស់ទេថា តារាចម្រៀងរូបណាក្នុងចំណោមពួកគេនឹងមកកម្ពុជាក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំព័ត៌មានបន្ទាប់៕

Link Video: https://www.youtube.com/watch?v=KQ6zr6kCPj8
Link Video: https://www.youtube.com/watch?v=wyx6JDQCslE