(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍យុគសម័យថ្មី ដែលមានឈ្មោះថា Vietjet Air បានអបអរ និងសម្រេចសមិទ្ធផលថ្មីដ៏សំខាន់បំផុតមួយទៀត គឺការផ្តល់ជូននូវសេវាកម្មហោះហើរត្រង់ រវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ចាប់ពីខែធ្នូឆ្នាំ ២០១៧ តទៅ។

ចាប់តាំងពីការតភ្ជាប់ទីក្រុងហាណូយ និងសៀមរាបដោយជើងហោះហើរត្រង់ ជារៀងរាល់ថ្ងៃមក ក្រុមហ៊ុន Vietjet ចំពោះភាពងាយស្រួលបន្ថែមទៀត ដែលខ្លួនបានផ្តល់ជូនដល់អ្នកដំណើរ ដែលកំពុងធ្វើដំណើររវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ ដោយចំនួនអ្នកធ្វើដំណើរ ក្នុងគោលដៅពាណិជ្ជកម្ម និងអ្នកធ្វើដំណើរវិស្សមកាល កើនឡើងជាប្រចាំរវាងប្រទេសទាំងពីរ ការសម្រេចចិត្ត ដើម្បីបញ្ចូលមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ របស់កម្ពុជា ទៅក្នុងបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតចិត ត្រូវបានគេមើលឃើញថាជាសេវាកម្មដ៏អស្ចារ្យសម្រាប់អ្នកដំណើ។

ការបន្ថែមជើងហោះហើរ ដែលភ្ជាប់ទីក្រុងទាំងពីរ គឺទីក្រុងភ្នំពេញនិងទីក្រុងហូជីមិញនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនាពេលថ្មីៗនេះ។ ការហោះហើររវាងទីក្រុងទាំងពីរ ត្រូវចំណាយពេលប្រហែល៤៥នាទី ក្នុងជើងហោះហើរនីមួយៗ។ ជើងហោះហើរ នឹងត្រូវចាកចេញពីទីក្រុងហូជីមិញជារៀងរាល់ថ្ងៃ នៅវេលាម៉ោង១៧៖៣៥នាទី និងមកដល់ភ្នំពេញ នៅម៉ោង១៨៖២០នាទីហើយពីរាជធានីភ្នំពេញការហោះហើរប្រចាំថ្ងៃចេញដំណើរនៅម៉ោង ១៩និង៣០នាទី និងមកដល់ទីក្រុងហូជីមិញនៅម៉ោង ២០និង១៥នាទី ។
រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌និងនយោបាយ ដ៏សំខាន់បំផុតនៃព្រះរាជាណាចក្រកម្ពុជា។
ទីក្រុងនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ជារៀងរាល់ថ្ងៃ ដែលក្នុងនោះទេសចរជនជាតិវៀតណាម មានចំនួនខ្ពស់ជាងគេ។ ក្រៅពីនេះ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ជាទីក្រុងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងតំបន់។

ជើងហោះហើរថ្មីដែលភ្ជាប់ទីក្រុងសំខាន់ៗទាំងពីរនេះ ត្រូវបានអបអរសាទរ ស្វាគមន៍ និងមានប្រជាប្រិយភាព មិនត្រឹមតែសម្រាប់គោលដៅទេសចរណ៍ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងសម្រាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មទៀតផង, ចាប់តាំងពីការបើកអាជីវកម្មមក Vietjet បានខិតខំផ្តល់ជូននូវសេវាកម្មធ្វើដំណើរ ដែលមានតម្លៃសមរម្យ ដែលបានទទួលការកោតសរសើរ សម្រាប់ភាពងាយស្រួល និងសុវត្ថិភាព។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប វៀតចិត ផ្តល់ភាពងាយស្រួល ទាំងនៅក្នុងយន្តហោះ និងសេវាកម្ម លើដី។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ មានយន្តហោះចំនួន៤៥គ្រឿង ដែលរួមមានទាំងយន្តហោះប្រភេទ A320 និង A321s និងប្រតិបត្តិការជើងហោះហើរ ៣៥០ជើងក្នុងមួយថ្ងៃ។ ប្រតិបត្តិការផ្លូវហោះហើរចំនួន៧៣នៅក្នុងប្រទេស វៀតណាមនិងពាសពេញតំបន់ទៅកាន់គោលដៅអន្តរជាតិដូចជាថៃ សឹង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ហុងកុង ចិនដីគោក ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ានិងកម្ពុជា៕