(ភ្នំពេញ)៖ ក្រសួងការបរទេស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ប្រទេសហ្វីលីពីន និងចូលរួមប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល តាមការអញ្ជើញរបស់ លោក អាឡាន ភីធ័រ ខាយ៉េតាណូ (Alan Peter Cayetano) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖