(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics បានបង្ហាញពីច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញ នូវតម្រូវការរបស់អតិថិជន ដែលតែងតែចង់បានម៉ាស៊ីនត្រជាក់គុណភាពល្អ ជួយសន្សំសំចៃថាមពលនឹងត្រជាក់កាន់តែលឿនរហ័ស មានគុណភាពខ្ពស់ នឹងប្រើប្រាស់បានយូរ។

ស្របពេលក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់ LG នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ នៅភោជនីយដ្ឋានទន្លេបាសាក់ II ដែលមានការចូលរួមពីក្រុមអ្នកជំនាញ ផ្នែកដំឡើងម៉ាស៊ីនត្រជាក់សរុបជាង១០០នាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចង់បង្ហាញពីបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី ដល់ក្រុមអ្នកជំនាញចែករំលែកបទពិសោធន៍ រាល់ការជួបប្រទះសព្វថ្ងៃជាពិសេសណែនាំ និងបង្ហាត់បង្រៀនបន្ថែមក្នុងការដំឡើងម៉ាស៊ីនត្រជាក់ឲ្យស្របទៅតាមស្ដង់ដាបច្ចេកទេស និងវិជ្ជាជីវៈ។

អ្វីដែលសំខាន់ គឺម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដោយផ្ដោតទៅលើបច្ចេកវិទ្យា កុំប្រេសសឺភ្លោះ (Dual Inverter Compressor) ដែលធ្វើឲ្យម៉ាស៊ីនត្រជាក់របស់យើងសន្សំសំចៃថាមពលខ្ពស់រហូតដល់៧០% ឆាប់ត្រជាក់ជាមុន រហូតដល់ទៅ៤០%ដំណើរការម៉ាស៊ីនត្រជាក់ ស្ងាត់បំផុតធ្វើឲ្យបរិយាកាលនៅក្នុងគេហដ្ឋានពេញដោយផាសុខភាព និងជាម៉ាស៊ីនត្រជាក់ដែលមានការ ធានានៅលើកុំប្រេសឺ (Compressor) ១០ឆ្នាំដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

រីឯបច្ចេកវិទ្យា Gold Fin កញ្ច្រែងមាស បំពាក់នូវស្រទាប់អាលុយមីញ៉ូម និងបន្ទះដែកការពារច្រេះ២ជាន់ ជួយឲ្យផ្ទៃខាងមុខរបស់ម៉ាស៊ីនត្រជាក់ ទប់ទល់នឹងសំណើមដែលធ្វើឲ្យច្រេះចាប់បានយ៉ាងល្អ និងទប់ទល់នូវការប្រែប្រួល នៃកម្តៅផ្សេងៗ ដែលជាកត្តាធ្វើឲ្យម៉ាស៊ីនត្រជាក់នេះ ធន់ប្រើប្រាស់បានយូរ។

តាមរយៈមុខងារសំខាន់ៗខាងលើ បានធ្វើឲ្យក្រុមហ៊ុន LG មានទំនុកចិត្តលើផលិតផលម៉ាស៊ីនត្រជាក់របស់ខ្លួន ថាអាចបំពេញនូវសេចក្ដីត្រូវការ និងការចង់បានរបស់អតិថិជនដែលធ្វើឲ្យការរស់នៅរបស់អតិថិជនទាំងអស់ពោលពេញដោយផាសុកភាព។ អតិថិជនទាំងអស់អាចរកជាវ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះនៅគ្រប់ហាង LG Brandshop គ្រប់សាខាខេត្ត-ក្រុង និងហាងលក់គ្រឿងអេឡិចត្រូចនិច ទូរទាំងប្រទេស៕

ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 023 222 699 និងផ្នែកសេវាកម្មលេខ៖ 023 888 199