(ស្វាយរៀង)៖ លោក ចាន់ វណ្ណសុខា ប្រធានរដ្ឋាករទឹកខេត្តស្វាយរៀង បានដឹកនាំក្រុមការងារអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងបានចុះត្រួតពិនិត្យ វ៉ានមេ នាំទឹកទំហំ ២០០មម ដើម្បីបង្កើនសេវាផ្គត់ផ្គង់ជូនអតិថិជន នៅក្រុងស្វាយរៀង នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។ ហើយសេវាប្រជាពលរដ្ឋប្រើប្រាស់បណ្តាញទឹកស្អាតនៅក្នុងក្រុងស្វាយរៀង មានចំនួន៣៩៦៩គ្រួសារ និងនៅពេលខាងមុខនេះនឹងពង្រីកបណ្តាញ ទឹកស្អាតឲ្យបានច្រើនទីតាំងបន្ថែមទៀតទៅតាមតម្រូវការរបស់ពលរដ្ឋ។

លោក ចាន់ វណ្ណសុខា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងឲ្យដឹងថា ក្រុមការងាររដ្ឋាករទឹករបស់លោកបានចុះត្រួតពិនិត្យ ជាប្រចាំមិនថាយប់ មិនថាថ្ងៃនោះទេ ឲ្យតែមានពលរដ្ឋទំនាក់ទំនងមកថា ពុំមានទឹកប្រើប្រាស់មន្ត្រីជំនាញយើង ចុះទៅផ្ទាល់ដើម្បីត្រួតពិនិត្យរកមូល ហេតុឲ្យបានទាន់ពេលវេលាដោះស្រាយ ជូនពលរដ្ឋ។

លោក ចាន់ វណ្ណសុខា បានបន្តថា ទីតាំងដែលរដ្ឋាទឹកខេត្តស្វាយរៀង កំពុងផ្គត់ផ្គង់មានចំនួន៥តំបន់ដោយតំបន់ទី១៖ នៅសង្កាត់ពោធិ៍ហោ, សង្កាត់សង្ឃ័រ សង្កាត់ស្វាយតឿ តំបន់ទី២៖ មាននាឡិការមេ២ទីតាំង គឺសង្កាត់ស្វាយរៀង តំបន់ទី៤៖ នៅសង្កាត់ព្រៃឆ្លាក់ និងតំបន់ទី៥៖ នៅសង្កាត់គយត្របែក មានពីរភូមិ។

លោក ចាន់ វណ្ណសុខា បានបញ្ជាក់ថា ក្រោយពីយើងចុះត្រួតពិនិត្យវ៉ានមេដឹកនាំទឹក២០០មម រួចមកសម្ពោធទឹកដែលចេញមកគឺមានកម្លាំងខ្លាំងជាង មុនបានប្រមាណជាង៧០ភាគរយ ហើយទិសដៅខាងមុខរដ្ឋាករទឹកខេត្តស្វាយរៀង យើងនឹងខិតខំបង្កើនកែកម្លាំងសម្ពោធទឹកឲ្យខ្លាំងបន្ថែមទៀត ក្នុងការផ្គត់ផ្គង់ទៅតាមតម្រូវការរបស់ពលរដ្ឋទី១៖ ខិតព្យាយាមបង្កើនសម្ពោធទឹកឲ្យកាន់តែប្រសើរបន្ថែមទៀត, ទី២៖ ខិតខំព្យាយាមពង្រីកបណ្តេញ ទឹកជូនប្រជាពលរដ្ឋទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ឲ្យមានទឹកស្អាតគ្រប់គ្រាន់ទូទាំងប្រទេស ក៏ដូចទូទាំងខេត្តស្វាយរៀងផងដែរ, ទី៣៖ ខិតខំសិក្សាផ្លាស់ប្តូរបណ្តាញចាស់ប្តូរថ្មីដើម្បី ឲ្យគុណភាពទឹកបានល្អប្រសើរឡើង ទី៤៖ ខិតខំធ្វើយ៉ាង ផ្លាស់ប្តូរនាឡិការ ចាស់ជូនអតិថិជននាឡិការ ក្នុងរបងផ្ទះទាញមកក្រៅដើម្បីងាយស្រួលក្នុងការថែទាំ, និងទី៥៖ ខិតខំស្រាវជ្រាវទឹកលិចធ្លាយ ពេលថ្ងៃក៏ដូចពេលយប់ដើម្បីកាត់បន្ថយទឹក បាត់បង់ក៏ដូចផ្តល់ទឹកផ្គត់ផ្គង់ជូនអតិថិជនផងដែរ។