(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ការបង្កើតកម្មវិធីយល់ដឹង ពីវិស័យអចលនទ្រព្យនៅកម្ពុជា គឺជាការបញ្ជ្រាបចំណេះដឹងទូលាយលើវិស័យនេះ ដល់សាធារណជន ដែលវា​ជាកត្តាល្អមួយក្នុងការបង្កើន​ឲ្យអ្នករកស៊ីវិស័យនេះ ដែលពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ទៅសុំច្បាប់​ពីស្ថាប័នក្រសួងនានា និងអ្នកដែលមានបំណងចង់រកស៊ីមាន ​ច្បាប់​ទម្លាប់ត្រឹមត្រូវនឹងយល់ដឹងបានច្រើន។

ថ្លែងក្នុងកម្មវិធីស្ដីពី «៤ម៉ោងអំពីវិស័យអចលនទ្រព្យនៅកម្ពុជា ជាមួយបណ្ឌិត គីម ហ៊ាង» នាល្ងាចថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៧ ប្រធាននាយកដ្ឋានរូបនេះ បានថ្លែងថា ការរៀបចំឲ្យមានកម្មវិធីវិស័យអចលនទ្រព្យនេះ ជាការបញ្ជ្រាបចំណេះដឹងពីវិស័យដីធ្លី ហើយអ្វីដែលពិសេសនេះ បានជួយបង្កើនអ្នកដែលរកស៊ីលើវិស័យនេះមានច្បាប់ មានអាជ្ញាប័ណ្ណកាន់តែច្រើនឡើងៗ នេះជាផលចំណេញ សម្រាប់អ្នករកស៊ីផ្ទាល់ និងចំណេះទៅដល់ក្រសួងស្ថាប័ននានាផងដែរ។

លោកបានបន្ដទៀតថា កម្មវិធីស្ដីពី វិស័យអចលនទ្រព្យនេះ មានអ្នកចូលរួមយ៉ាងច្រើន ពិសេសអ្នកពុះដីឡូត៌ អ្នកលក់បុរី អ្នកខុនដូ។

លោកបានបន្ដទៀតថា «ខ្ញុំរំពឹងថាបន្ទាប់ពីបញ្ចប់កម្មវិធីនេះ នឹងមានមនុស្សជាច្រើនមកសុំអាជ្ញាប័ណ្ណ សុំច្បាប់រកស៊ីលើវិស័នេះ ព្រោះ​ដំបូងឡើយពួកគាត់ មិនទាន់បានយល់ដឹង​ច្បាស់​ពីការរកស៊ីមានច្បាប់ និងអត់ច្បាប់ឡើយ ដោយអ្នកខ្លះបានលើកឡើងថា «ប្រសិនបើ​យល់ដឹងលម្អិតពីវិស័យនេះ ឆាប់រហ័សជាងនេះ ខ្ញុំនឹងសុំច្បាប់ពីក្រសួងយូរណាស់មកហើយ»

ក្នុងកម្មវិធី៤ម៉ោងអំពីវិស័យអចលនទ្រព្យនៅកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បានពន្យល់ណែនាំពីចំណុចសំខាន់ៗចំនួន៨ចំណុច​រួមមាន៖
១៖ ដូចម្ដេចដែលហៅថា ក្រុមហ៊ុន អចលនទ្រព្យ?
២៖ ប្រភេទនៃក្រុមហ៊ុន អចលនទ្រព្យ
៣៖ ប្រភេទនៃគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យដែលគួរឲ្យទុកចិត្ត
៤៖ លក្ខណៈសម្បត្តិរបស់ភ្នាក់ងារ អចលនទ្រព្យអាជីព
៥៖ លក្ខណៈសម្បត្តិរបស់អ្នកវាយតម្លៃអចលនទ្រព្យអាជីព
៦៖ តើគួរទិញដី ផ្ទះ ឬខុនដូ
៧៖ តើគួរយកលុយទៅផ្ញើធនាគារ ចង់ការប្រាក់ ឬទិញអចលនទ្រព្យ?៨
៨៖ សក្ដានុពលភាព នៃអចនលទ្រព្យនៅរាជធានីភ្នំពេញ៕