(ភ្នំពេញ)៖ ទីបំផុត ! រដ្ឋសភា បានបោះឆ្នោតគាំទ្រឱ្យ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើជាអនុប្រធានទី១ នៃរដ្ឋសភាហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

សំឡេងគាំទ្រ លោក យូ ហុកគ្រី ជាអនុប្រធានទី១ នៃរដ្ឋសភាមានចំនួន១១២សំឡេង ខណៈមិនគាំទ្រ២សំឡេង និងអនុបវាទ (អត់យកជាការ) ២សំឡេង) ក្នុងចំណោមសមាជិករដ្ឋសភាចូលរួមចំនួន១១៦រូប។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាងរាស្រ្តចំនួន១១៦រូប មកពីគណបក្សចំនួន៤ចូលរួម។

ក្រោយពេលបោះឆ្នោតគាំទ្ រដើម្បីឱ្យកាន់តំណែងនេះ លោក យូ ហុកគ្រី ត្រូវបានអនុញ្ញាតឱ្យអង្គុយនូវកៅអីអនុប្រធានទី១ នៃរដ្ឋសភា ដែលជាអតីតកៅរបស់ លោក កឹម សុខា ហើយឡើងថ្លែងសន្ទរកថាមួយចំនួន៕