(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»!

២៖ មេធាវីរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី រួចហើយ ពាក់ព័ន្ធនឹងអំពើញុះញង់កងទ័ព

៣៖ លោក នុត សុខុម ត្រូវបានរដ្ឋសភាបោះឆ្នោតឱ្យធ្វើជា អនុប្រធាន គ.ជ.ប, លោក ហ៊ែល សារ៉ាត់ និង លោក ឌឹម សុវណ្ណារុំ ធ្វើជាសមាជិក

៤៖ រដ្ឋសភា ទទួលស្គាល់បេក្ខជនលោក យូ ហុកគ្រី ដែលឈរឈ្មោះកាន់តំណែអនុប្រធានទី១នៃរដ្ឋសភា សម្រាប់ការរៀបចំរចនាសម្ព័ន្ធថ្មី

៥៖ ធនាគារជាតិនៃកម្ពុជា អំពាវនាវអាជីវករប្ដូរប្រាក់ ដែលមិនមានអាជ្ញាប័ណ្ណ ឬអស់សុពលភាពសូមដាក់ពាក់ ស្នើសុំអាជ្ញាប័ណ្ណ​ឲ្យបានមុន ដំណាច់ឆ្នាំ២០១៧

៦៖ រដ្ឋមន្ត្រីការងារ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះសហគ្រាសណា មិនបង្កើតគិលានដ្ឋានសម្រាប់និយោជិត

៧៖ តើអ្នកដឹងទេថា ប្រជាជនកម្ពុជា ប្រើប្រាស់ Internet និង Facebook ប៉ុន្មាននាក់? ១ថ្ងៃប្រជាជនកម្ពុជា បង្ហោះរូបថត១.២លានរូប ក្នុង Facebook !

៨៖ ស្ងាត់ៗ តេ​ក្វាន់​ដូ​កម្ពុជា ដណ្ដើម​បាន​មេ​ដាយ​មាស​កម្រិត​ពិភព​លោក ៣​គ្រឿង

៩៖ អគ្គិសនីកម្ពុជា ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

១០៖ លិខិតប្រជាជនកម្ពុជា៖ អាមេរិកប្រកាសសងសឹកម្តងទៀតដោយការរឹតត្បិតទិដ្ឋការ គឺមិនខុសពីអាមេរិកទម្លាក់គ្រាប់បែកពីលើក្បាលសម្លាប់ប្រជាជនខ្មែរ ហើយឲ្យខ្មែរសងថ្លៃគ្រាប់បែកនោះទេ

* ព័ត៌មានអន្តរជាតិ (World News)

១៖ សហរដ្ឋអាមេរិក «ទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល» និងបង្កឲ្យពិភពអារ៉ាប់-មូស្លីម ជ្រួលច្របល់!

២៖ ប្រទេសអាស៊ានមួយ «អំពាវនាវឲ្យ ដូណាល់ ត្រាំ គិតឡើងវិញឲ្យច្បាស់» ចំពោះការទទួលស្គាល់​ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល!

៣៖ ព័ត៌មានក្តៅ! ប្រទេសជិតខាងសហរដ្ឋអាមេរិកទាំងពីរ «ប្រកាសមិនធ្វើតាមអ្វីដែល ដូណាល់ ត្រាំ ចង់បាននោះឡើយ»

៤៖ អ៉ីស្រាអែលត្រេកអរជាពន់ពេក «ព្រោះក្តីស្រមៃជាង ៣,០០០ឆ្នាំ ក្លាយជាការពិត» ដោយសារ ដូណាល់ ត្រាំ ជាអ្នកសម្រេចឲ្យ

៥៖ ប្រទេសអ៊ីស្លាមធំបំផុតលើលោក «ប្រកាសថ្កោលទោសកម្រិតធ្ងន់ ចំពោះសេចក្តីសម្រេច​​អាមេរិក» ជុំវិញបញ្ហានៅហ្សេរុយសាឡឹម

៦៖ ព័ត៌មានរសើប! កងទ័ពចិន «សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា» ក្រោយយន្តហោះស៊ើបការណ៍​ឥណ្ឌា ហោះចូលដែនអាកាសចិន និងធ្លាក់

៧៖​ ប្រទេសមីយ៉ាន់ម៉ា «ជំទាស់ដំណោះស្រាយ UNHCR លើបញ្ហារ៉ូហ៊ីងយ៉ា» និងចង់ដោះស្រាយ​រឿងនេះដោយខ្លួនឯង

៨៖ កូរ៉េខាងជើងអះអាងថា​ «មិនចង់ធ្វើសង្គ្រាមជាមួយអាមេរិកទេ»ប៉ុន្តែយើងនឹង មិនគេចចេញ​ពីសង្រ្គាម​ជាដាច់ខាត

៩៖ ក្តៅគគុក! ទីក្រុង L.A នៃរដ្ឋកាលីហ្វរញ៉ា «កំពុងតែគ្របដណ្តប់ដោយផ្សែង» បង្កឡើងដោយភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ

១០៖ លោក វ៉្លាឌីមៀ ពូទីន ថានឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅអាណត្តិក្រោយ ៕