(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសឱ្យអភិបាលរាជធានី-ខេត្ត ទាំងអស់ត្រៀមរៀបចំការប្រកាសចូលកាន់តំណែងរបស់ ប្រធានក្រុមប្រឹក្សា មេឃុំ/ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ថ្មីទាំងឡាយ ដែលរៀបចំបែងចែកដោយ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ដើម្បីកាន់អាសនៈឃុំ/សង្កាត់ដែលនៅទំនេរ នៅពេលដែលមានការទទួលស្គាល់ផ្លូវការ ដោយក្រសួងមហាផ្ទៃ។

តាមការប្រកាសរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើម្បីឱ្យការរៀបចំប្រាកសចូលកាន់តំណែង របស់ប្រធានក្រុមប្រឹក្សា មេឃុំ/ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ថ្មី ជំនួសតំណែងទំនេរ ឱ្យប្រព្រឹត្តទៅប្រកបដោយរលូន និងទាន់ពេលវេលាកំណត់ ក្រសួងមហាផ្ទៃ សូមធ្វើការណែដូចក្នុងលិខិតខាងក្រោមនេះ ៖