(ភ្នំពេញ)៖ នៅម៉ោងជាង១០៖០០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ តំណាងរាស្រ្តថ្មីទាំង១៦រូប បានចូលស្បថនៅព្រះបរមរាជវាំងហើយ បន្ទាប់រដ្ឋសភា បានប្រកាសសុពលភាព នៅក្នុងកិច្ចប្រជុំពេញអង្គនៅព្រឹកមិញ។

តំណាងរាស្រ្តថ្មី១៦រូប ដែលត្រូវប្រកាសសុពលភាពនេះរួមមាន ១១រូប មកពី CPP ដែលទទួលបានការបែងចែកអាសនៈដោយគ.ជ.ប, ៤រូប មកពី CPP ដូចគ្នា ដែលជំនួសសមាជិកសភា៤រូបរបស់ CPP ដែលលាលែងដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា និង១រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលជំនួស លោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានគ.ជ.ប។

ក្រោយចូលស្បថកាន់តំណែងនេះ តំណាងរាស្រ្តថ្មីទាំង១៦រូប នឹងត្រូវបំពេញការងារជាតំណាងរាស្រ្ត រហូតដល់ចប់អាណត្តិរបស់ខ្លួន៕