(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមពេលវេលាដែលបានកំណត់ដូចក្នុងសេចក្តីជូនដំណឹង។  

ចំពោះមូលហេតុនៃការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននេះ ត្រូវបានអគ្គិសនីកម្ពុជាបញ្ជាក់ថា ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕