(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ​២០១៧ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន៣៥២គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៦៨០,៥៣០,០០០រៀល។

ជាមួយគ្នានេះក្រសួងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន​១៤៣​គ្រឿង គឺពី​៤៩៥​គ្រឿង ក្នុងខែតុលា ឆ្នាំ២០១៧ មក​៣៥២​គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៤តោន រហូតដល់ ៣០តោន៕