(ភ្នំពេញ)៖ នៅពេលបន្តិចទៀតនេះ វេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងរៀបចំសន្និសីទកាសែតមួយ ដើម្បីឆ្លើយតបចំពោះចំពោះទណ្ឌិត សម រង្ស៊ី ដែលបានញុះញង់ឱ្យកងទ័ពប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។​ សន្និសីទកាសែតនេះ នឹងធ្វើឡើងនៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា នាថ្មីៗនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យ កងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាទង្វើក្បត់ជាតិ៕