(ភ្នំពេញ)៖ ដំណើរការលក់នៅលើទីផ្សារបានរយៈពេល ត្រឹមតែ៣ខែប៉ុណ្ណោះ ផលិតផលឆ្នោតកោស របស់ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ មានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនរបស់ខ្លួន។ 

ទន្ទឹមនឹងសន្ទុះនៃការគាំទ្រពីសំណាក់របស់ខ្លួន មូលហេតុដែលធ្វើឲ្យមានផលិតផលឆ្នោតកោសនេះ មានការគាំទ្រ គឺតាមរយៈចំនួននៃការឈ្នះមានការកើតឡើតគួរឲ្យកត់សម្គាល់ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បងស្រី ផុន ពិសី មានអស័យដ្ឋាននៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជាអតិថិជនដែលឈ្នះរង្វាន់ធំ២០,០០០,០០០រៀល ពីឆ្នោតកោសប្រភេទ ហេងហេង។

តាមបទសម្ភាសន៍របស់បងស្រី ផុន ពីសី ផ្ទាល់គួរបញ្ជាក់ថា៖ បងបានទៅលេងប្អូនរបស់គាត់នៅខេត្តកំពងចាម អ្វីដែលគួរឲ្យចាប់អារម្មណ៍ គាត់បានទិញឆ្នោតកោសប្រភេទហេងហេង ពីកន្លែងដែលប្អូនរបស់លក់ចំនួន៦សន្លឹកហើយក៍ជាលើកដំបូងរបស់បងស្រី ដែលលេងឆ្នោតកោសនេះផងដែរ។ បងស្រីពិតជាមានសំណាងខ្លាំងមែនទែន ពេលកោសសន្លឹកទី៦របស់គាត់ គឺបានឃើញរង្វាន់ធំ ២០,០០០,០០០ រៀល។ រំលងតែ១ថ្ងែប៉ុណ្ណោះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៧ ក្រុមហ៊ុនបានរកឃើញអ្នកឈ្នះរង្វាន់ពីឆ្នោតកោសប្រភេទ នាគនាំលាភ មួយរូបទៀតដែលមាបទឹកប្រាក់រហូតដល់ ១២,០០០,០០០ រៀល គឺ បងស្រី ឯក ចន្ទ មានអាស័យដ្ឋាននៅ ពោធិ៍ចិនតុង សង្កាត់ កាកាប ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ។

តាមបទសម្ភាសន៍ បងស្រី ឯក ចន្ទ ផ្ទាល់គួរបញ្ជាក់ថា៖ បងស្រីបានឃើញគេលេងសប្បាយក៍មានចំណាប់អារម្មណ៍ ចង់សាកល្បងទិញឆ្នោតកោសប្រភេទ នាគនាំលាភ ចំនួន២សន្លឹក ពិតជាគួរឲ្យរំភើបមែនទែន ពេលបងស្រីកោស នៅសន្លឹកទី២ ក៏បានឃើញរង្វាន់ធំ ១២,០០០,០០០ រៀល។ នេះជាលើកទី១របស់បងស្រីដែលលេងប្រភេទឆ្នោតកោសនេះ។​ ក្រៅពីនេះក៏មានអតិថិជនជាច្រើនរូបទៀត ដែលបានឈ្នះរង្វាន់លួងចិត្ត ពីឆ្នោតកោសពីក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ។

សូមបញ្ជាក់ថាក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណពេញលេញ ដែលត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។ ចាប់ផ្ដើមក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ជាផ្នែកកម្សាន្ត ដែលផ្តល់ជូននូវការផ្សងសំណាងដ៏គួរឱ្យចាប់អារម្មណ៍ ដែលអាចចូលបាន និងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ហើយក្រុមហ៊ុននេះ បានដំណើរនូវឆ្នោតផ្សងសំណាង ៣ប្រភេទគឺ ឆ្នោតឡូតូ ៦/៣៩លេខ ប្រភេទឆ្នោតនាគសំណាង និងប្រភេទឆ្នោតកោស ដែលទើបតែដំណើរការថ្មីៗនេះ ជាមួយនឹងរង្វាន់យ៉ាងធំ ដែលកំពុងតែរង់ចាំលោកអ្នក ។ ក្រុមហ៊ុនដ៏លេចធ្លោមួយ ដែលហ៊ានចំណាយរង្វាន់មានទឹកប្រាក់ច្រើនសន្ធឹក ជូនប្រជាជនកម្ពុជា ជាជាងក្រុមហ៊ុនដទៃទៀត។

ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ៖ ០២៣ ៩៦៦ ៦៣៩ ឬចូលទៅកាន់គេហទំព័រ : www.luckydragonlotto.com។ ខាងក្រោមនេះ ជាបទសម្ភាសន៍ផ្ទាល់របស់ អតិថិជន!