(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ប្រធានតុលាការខេត្តកណ្តាល ចេញដីកាឃុំខ្លួន ម្ចាស់សង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ស្រុកល្វាឯម ដែលជាកូនប្រសាលោក ហ៊ុន សាន ដាក់ពន្ធនាគារហើយ

២៖ នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ចេញសេចក្តីប្រកាស ច្រានចោលទាំងស្រុងចំពោះជនខិលខូចមួយចំនួនធ្វើលិខិតក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះលោក ប្រាក់ វណ្ណឌី ដើម្បីបោកបញ្ឆោតទារប្រាក់គេ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកកំពុងបារម្ភចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង តែកម្ពុជាមិនមែនជាគោលដៅវាយប្រហារនុយក្លេអ៊ែរនោះទេ

៤៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការរីកចម្រើនលើវិស័យទេសចរណ៍ បញ្ជាក់កាន់តែច្បាស់ទៀតថា កម្ពុជាមានសន្តិភាព ស្ថិរភាព

៥៖ កាយរឹទ្ធិជាតិកម្ពុជា ជ្រើសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា «គរុគុណ» នៃកាយរិទ្ធិជាតិកម្ពុជា

៦៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៦ចំណុច ដើម្បីពង្រឹងចលនាកាយរឹទ្ធិជាតិកម្ពុជា

៧៖ រដ្ឋសភា នឹងចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ នៅថ្ងៃទី០៨ ខែធ្នូ ក្រោយមានសមាជិកពេញលេញ

៨៖ រដ្ឋសភា កំណត់កិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៧ ខែធ្នូ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី១៦រូប និង អនុប្រធាន-សមាជិកគ.ជ.ប ៣រូប ដែលជំនួសអ្នកលាលែង

៩៖ រោងចក្រធំៗចំនួន៣ថ្មីទៀត ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅកម្ពុជា ជាមួយទុនវិនិយោគជាង ៥០លានដុល្លារអាមេរិក បង្កើតការងារជិត២០០០កន្លែង

១០៖ WHO៖ កម្ពុជា បាននឹងកំពុងទទួលជោគជ័យយ៉ាងល្អប្រសើរ ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺរបេង

១១៖ ធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការក្តៅចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា អនុវត្តមិនត្រឹមត្រូវ ក្នុងការផ្តល់ឥណទានជូនប្រជាពលរដ្ឋ

១២៖ ព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ច៣ថ្ងៃ របស់លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស បង្ហាញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំជាមួយកម្ពុជា

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទាំងនេះឈ្មោះ «សារព័ត៌មានទាំង០៩ របស់អាមេរិក និងអឺរ៉ុប» ដែលត្រូវបានប្រធានាធិបតីរុស្ស៊ី ដាក់ចូលទៅក្នុងបញ្ជីស្បែកខ្មៅ!

២៖ មិនធម្មតាទេ! Google ជួលបុគ្គលិក ១០,០០០នាក់ ដើម្បីតាមដានវីដេអូនានាក្នុង Youtube ដែលធ្វើខុសលក្ខខណ្ឌ

៣៖ ទីបំផុតបម្រាមធ្វើដំណើរលើ ០៦ប្រទេសរបស់ លោក ត្រាំ «នៅសល់មួយជំហានទៀត នឹងចូលជាធរមានហើយ»

៤៖ សមាជិកសភាជាន់ខ្ពស់ឥណ្ឌា ០២រូប «ត្រូវបានដកតំណែង» ព្រោះតែការចូលរួមតវ៉ាជាមួយក្រុមប្រឆាំង

៥៖ ចាំទៀតលែងបាន! ទីបំផុតជប៉ុន «ពិចារណាទិញគ្រាប់មីស៊ីលថ្មី» ដែលអាចបាញ់ដល់ ទឹកដីកូរ៉េខាងជើង

៦៖ សមយុទ្ធយោធារវាងអាមេរិក-កូរ៉េខាងត្បូង «កំពុងបង្កភាពក្តៅក្រហាយយ៉ាងខ្លាំង ដល់កូរ៉េខាងជើង»

៧៖ ខណៈស្ថានការណ៍ផុយស្រួយខ្លាំងពេក «មន្ត្រីជាន់ខ្ពស់ UN នឹងចាកចេញទៅទីក្រុងព្យុងយ៉ាង ដោយផ្ទាល់

៨៖ ទឹកដីប៉ាគីស្ថាន «លែងជាឋានសួគ៌» សម្រាប់ក្រុមភេរវករទៀតហើយ! នេះជាពាក្យសម្តីមេទ័ពប៉ាគីស្ថាន ប្រាប់ទៅអាមេរិក

៩៖ ក្រុមហ៊ុនយក្ស Amazon «បើកសាខាជាផ្លូវការ នៅលើទឹកដីអូស្ត្រាលី» នៅមុនបុណ្យណូអែលចូលមកដល់

១០៖ អតីតប្រធានាធិបតីយ៉េមែន លោក Saleh ត្រូវបានសម្លាប់ក្នុងទីក្រុងសាណាអា ៕