(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរស ជនជាតិនីហ្សេរីយ៉ាម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោក តាមរូបភាពផ្ញើប្រាក់ពីសហរដ្ឋអាមេរិកមកកម្ពុជា រួចយកប្រាក់ដដែលនោះផ្ញើពីកម្ពុជា ទៅក្រៅប្រទេសវិញ ចំនួន៩០ម៉ឺនដុល្លារ ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។ ដោយឡែក បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ទៀត និងប្រពន្ធជនជាតិខ្មែរ ដែលជាបក្ខពួកនោះ បាននិងរត់គេចខ្លួន ខណៈតុលាការកំពុងចាត់ការតាមនីតិវិធី។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ នៅរសៀលថ្ងៃនេះថា បុរសជនជាតិនីហ្សេរីយ៉ា ដែលត្រូវឃុំខ្លួនឈ្មោះ GOO DLUCKOMOBIA អាយុ៣៥ឆ្នាំ។ ចំណែកបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ទៀត ដែលគេចខ្លួនឈ្មោះ BELLO និងប្រពន្ធខ្មែរឈ្មោះ គឹម ស្រីខួច អាយុ២២ឆ្នាំ។

សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ផ្កាយ៣ អ៊ី សុខឃី បានបើកការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនឈ្មោះ គឹម ស្រីខួច ខណៈពេលដែលឈ្មោះនេះបានទៅដកលុយនៅធនាគារ៕