(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរយុវតី Alicia Khiem ដែលទទួលបានជ័យលាភីលេខ៣ ក្នុងការប្រកួតរបស់សហព័ន្ធអ្នកជិះសេះអាស៉ីលើកទី២ ជើងឯកជិះសេះវ័យក្មេងឆ្នាំ២០១៧ នៅទីក្រុងហុងកុង (2nd Asian Equestrian Federation Junior Jumping Championship 2017)។

ក្នុងវ័យ១៧ឆ្នាំ យុវតី Alicia Khiem គឺជាអ្នកជិះសេះឆ្នើមដែលមកពីកម្ពុជា ចូលរួមប្រកួតជាមួយបេក្ខជនវ័យក្មេងឆ្នើមដទៃទៀតមកពីបណ្តាប្រទេសចំនួន១៧ នៅក្នុងតំបន់។

ជ័យជំនៈរបស់យុវតី Alicia Khiem ដែលទទួលបាននៅក្នុងការប្រកួតនេះ គឺជាមោទនភាពមួយថ្មីបន្ថែមទៀតសម្រាប់វិស័យកីឡានៅកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ៕