(ភ្នំពេញ)៖ នៅម៉ោងជាង១០៖៤០នាទី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ ក្រោយបញ្ចប់កម្មវិធីបួសសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជារាស្ត្រ និងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប រយៈពេល ២ថ្ងៃ ដោយបានចាប់ផ្តើម នៅរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពិធីនេះមានការចូលរួមដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនផងដែរ៕