(កំពត)៖ ជនបរទេសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈម្នាក់ទៀតរងរបួស ក្រោយពួកគេស្រវឹងស្រា ជិះម៉ូតូទៅបុករបងថ្ម ត្រង់ចំណុចផ្លូវកែង សាលាខេត្តកំពត ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត នៅវេលាម៉ោងជាង២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបរទេស ដែលស្លាប់បាត់បង់ជីវិតឈ្មោះ Medine Emeric Philippe ភេទប្រុស ជនជាតិបារាំង និងម្នាក់ទៀតដែលរងរបួសមានឈ្មោះ LAO ENTHEOS ភេទប្រុស ជនជាតិរុស្សី​។ ជនបរទេសទាំងពីរនាក់ ជិះម៉ូតូឌុបគ្នា ម៉ាក Airblade ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1FD-5271។

សមត្ថកិច្ច បានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារ អ្នកបើកបរម៉ូតូស្រវឹងស្រា ហើយបើកលឿនពេក។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានគ្រូពេទ្យយកមកតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋាននគបាលក្រុងកំពត៕