(ភ្នំពេញ)៖ នៅម៉ោង៩៖៤០នាទី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាកចេញពីកម្មវិធីបួសសួងនៅទឹកដីអង្គរ ខេត្តសៀមរាបហើយ ដើម្បីត្រឡប់មករាជធានីភ្នំពេញ ក្រោយបញ្ចប់ពិធីបួងសួង រាប់បាត្រ សុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជារាស្ត្រ និងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ។

ពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប រយៈពេល ២ថ្ងៃ ដោយបានចាប់ផ្តើម នៅរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពិធីនេះមានការចូលរួមដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនផងដែរ៕