(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពក្នុងពិធី សុំសេចក្តីសុខ សិរីសួស្តី ជូនដល់ប្រទេសកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

នៅក្នុងពិធីសាសនាដ៏ធំមួយនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញវេរចង្ហាន់ប្រគេនព្រះសង្ឃផ្លូវការ ៧០អង្គ មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៥០០០អង្គផងដែរ។ ដោយឡែកពេលរសៀលថ្ងៃទី០៣ ខែធ្នូ ក៏មានកម្មវិធីសម្តែងសិល្បៈ រាំរបាំក្បាច់បុរាណ ប្រពៃណី និងចម្រៀងសម័យផងដែរ៕