(ភ្នំពេញ)៖ ​នៅព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧​ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ​ ហាងកាហ្វេ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​។

លោកឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន​០៨​នាក់ ស្រីម្នាក់​ ​ដែលបានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រោយឃាត់ខ្លួនបានបញ្ជូនជនជាតិវៀតណាម ទាំង៨នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានប្រវេសន៍ ​ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី​បន្ត​៕