(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៩៖២៥ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនី បានដួលសន្លប់ចំនួន២០នាក់ ជាបន្ដបន្ទាប់នៅតំបន់ឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅក្នុងអគារលេខ១២ រោងចក្រយ័នស៊ីហ្គាមិន ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ មូលហេតុដែលបណ្ដាលឲ្យកម្មករ កម្មការិនីដួលសន្លប់នេះ មកពីថ្នាំសេឡិចដែលជាងធ្វើបានភាយនៅក្នុងរោងចក្រនោះ។ ក្រោយមានហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ខណ្ឌពោធិ៍សែនជ័យ។

សូមជម្រាបថា នៅក្នុងអគានោះមានកម្មករសរុបជាង៤០០នាក់៕​