(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់កាដូដ៏ធំជូនបេក្ខជនបម្រុងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនជាប់ឆ្នោតនឹងទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សា ឬជំទប់ នៅពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា

២៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំឱនក្បាលតែជាមួយប្រជាពលរដ្ឋកម្ពុជា មិនឱនក្បាលជាមួយបរទេសណាឡើយ»

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនមែនជាចំណាប់ខ្មាំងរបស់ក្រុមជនក្បត់ជាតិនោះទេ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល កំពុងធ្វើការដើម្បីឱ្យពលករខ្មែរនៅប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ ដូចកម្មករក្នុងស្រុកពេលត្រឡប់មកវិញ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការអំពាវនាវមិនឲ្យទិញទំនិញកម្ពុជាពីសំណាក់មេដឹកនាំអតីតបក្សប្រឆាំង គឺជាការសម្លាប់កម្មករ

៦៖ សម្តេចតេជោ ហ៊ុន សែន៖ សមាជិកថ្មី គ.ជ.ប ហ៊្វុនស៊ិនប៉ិច គួរបានតំណែងអនុប្រធាន, សញ្ជាតិកម្ពុជាគួរបានសមាជិកមួយ និងម្នាក់ទៀតគួររើសពីសង្គមស៊ីវិល

៧៖អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល អំពាវនាវឱ្យអាមេរិក និងថ្នាក់ដឹកនាំ វិទ្យុអាស៊ីសេរី ទទួលខុសត្រូវក្នុងការផ្តល់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗដល់រូបលោក

៨៖ លោក រដ្ឋា វិសាល៖ មូលហេតុ RFA មិនផ្តល់ប្រាក់អត្ថប្រយោជន៍ ២៨០០០ដុល្លារ ឱ្យខ្ញុំដោយសារ បែកធ្លាយវីដេអូ ស្តីពីការបិទវិទ្យុអាស៊ីសេរី

៩៖ របាយការណ៍របស់ធនាគារពិភពលោក៖ កម្ពុជាបន្ដទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ និងបោះជំហានឈានឡើង ក្នុងខ្សែសង្វាក់តម្លៃវិស័យកម្មន្ដសាល

* ព័ត៌មានអន្តរជាតិ (World News)

១៖ អតីតអនុប្រធានាធិបតីហ្ស៊ីមបាវេ ដែលត្រូវទម្លាក់ពីតំណែង នឹងមកជំនួសលោក Mugabe ដែលព្រមចុះពីអំណាច

២៖ ហេតុអ្វីបានជាអាមេរិក «បញ្ចូលកូរ៉េខាងជើងចូលក្នុងបញ្ជីខ្មៅ» ទាំងដឹងថាវាប៉ះពាល់ខ្លាំងដល់ចិន?

៣៖ ក្រោយឈ្មោះ «កូរ៉េខាងជើងស្ថិតក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រភេរវករ» មហាយក្សចិនស្នើឲ្យអាមេរិក ងាកមកពិភាក្សាគ្នាឡើងវិញ

៤៖ ទីបំផុតអតីតនាយករដ្ឋមន្ត្រីលីបង់ «ត្រឡប់មកដល់ស្រុកកំណើតវិញ» ក្រោយមានពាក្យចចាមអារ៉ាមថា អារ៉ាប៊ីសាអូឌីត ចាប់ជម្រិត

៥៖ ៦ចំណុចសំខាន់ៗ ជុំវិញហេតុការណ៍បាត់នាវាមុជទឹកអាហ្សង់ទីន ជាមួយនឹងនាវិក៤៤នាក់

៦៖ ស្វែងយល់ «ទម្ងន់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន សង្កត់លើព្យុងយ៉ាង» ដែលជារឿងធ្ងន់ធ្ងរបន្ថែមទៀត

៧៖ ប្រធានាធិបតីឆែក៖ «សម្រាប់ប្រទេសខ្ញុំ រុស្ស៊ីមានសារៈសំខាន់លើសបារាំង ១០ដង»

៨៖ ប្រធានាធិបតីអ៊ីរ៉ង់ ប្រកាសពីថ្ងៃអវសានរបស់ពួក ISIS នៅស៊ីរី ៕