(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ បានចុះអនុស្សរណៈយោគយល់ជាមួយទីភ្នាក់ងារទេសចរណ៍ចំនួន៣ ដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យហោះហើរ ក៏ដូចជាអភិវឌ្ឍន៍វិស័យទេសចរណ៍។ អនុស្សរណៈនេះ មានគោលដៅសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរពិសេស ដើម្បីរិតចំណងជាមួយដៃគូភ្នាក់ងារទេសចរណ៍ផងដែរ។

ទីភ្នាក់ងារទេសចរណ៍ក្នុងស្រុកចំនួន៣ ដែលបានចុះអនុស្សារណៈជាមួយក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរនេះរួមមាន៖ HG Traval, Tay Ho Group និង Southern Breeze Japan។ អង្គរអ៊ែរ បានជ្រើសរើសទីភ្នាក់ងារធំទាំង៣ ដែលមានដំណើរការល្អលើការលក់សំបុត្រយន្តហោះ និងរៀបកញ្ចប់ទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស។

លោក លឹម កៅ នាយកប្រតិបត្តិរងនៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ បានឱ្យដឹងក្នុងពិធីដែលធ្វើនៅសណ្ឋាគារ សុខាសៀមរាបថា អនុស្សរណៈខាងលើនេះ ខាងអង្គរអ៊ែរនឹងផ្តល់ការកក់ក្នុងតម្លៃពិសេសសម្រាប់អតិថិជនរបស់ដៃគូ ពិសេសរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត៕