(កណ្តាល)៖ ដោយមានកាចង្អុល់បង្ហាញពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានអង្គការចាត់តាំងយុវជនក្រៅប្រទេស, លោក គឹម សន្តិភាព ប្រធានអង្គការចាត់តាំងយុវជន ប្រចាំប្រទេសអូស្រ្តាលី និងណូវែលសាឡង់, លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារប្រចាំតំបន់២ ម៉ែលប៊ន រួមទាំងក្រុមការងារបានផ្តួចផ្តើម កម្មវិធីមូលនិធិសប្បុរសធម៌ ដើម្បីចូលរួមចំណែកកាត់បន្ថយ នៅជីវភាពខ្វះខាតររបស់ប្រជាពលរដ្ឋ រួមទាំងក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលខ្មែរ ដែលរស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានផ្តល់ជូនជាអំណោយដល់ចាស់ជរាគ្មានទីពឹងទាំង១៥គ្រួសារ នាព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

លោកឧកញ៉ា ឡាក់ រ៉ាវុធ ដែលជាប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ព្រមទាំងលោកអនុប្រធានទាំង៣ គឺលោក ណារី សារ៉ា ព្រមទាំងគ្រួសារ និងលោក ផុន ប៊ុនថេល ព្រមទាំងគ្រួសារ និងលោក ម៉ៅ សុណារិទ្ធ ព្រមទាំងគ្រួសារ ព្រមទាំងសមាជិក យុវជនគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ាន ឡូរ៉ាដូណា និងលោក កាន វឌ្ឍនា ព្រមទាំងសមាជិក សមាជិការពីប្រទេសអូស្ដ្រាលីសហការជាមួយ អជ្ញាធរស្រុកខ្សាច់កណ្តាល បាននាំយកនូវអំណោយសប្បុរសធម៌ពីគ្រួសារខ្មែរ ដែលរស់នៅទីក្រុងម៉ែលប៊ន បានជួយដល់គ្រួសារចាស់ជរា គ្មានទីពឹងទាំង១៥គ្រួសារបន្តទៀត បន្ទាប់ពីកម្មវិធីមូលនិធិសប្បុរសធម៌ កាលពីថ្ងៃ០៩ ខែកញ្ញា កន្លងទៅ។

លោកបានបន្តថា បេសកកម្មមនុស្សធម៍មួយនេះ នឹងមានជាបន្ដបន្ទាប់ទៀត គឺចុះជួយជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ចុះជួយប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​។

ពិសេសដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន ក្នុងគោលដៅស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសន្តិភាព។ មានតែសម្តេចតេជោទេ ដែលមានទេព​កោសល្យ​​ពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ​បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាម​គោលនយោ​បាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ក្រោយទទួលបានអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាខាងលើ តំណាងគ្រួសារចាស់ជរា គ្មានទីពឹងទាំង១៥គ្រួសារបានសម្ដែងនូវក្ដីរំភើបរីករាយ ក្រៃលែងរកអ្វីថ្លែងពុំបាន ចំពោះក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ដែលបានចែករំលែកនូវអំណោយ ដើម្បីជួយដល់គ្រួសារក្រីក្រខាងលើ។

ជាមួយគ្នានេះលោក ណារី សារ៉ា និង ក្រុមគ្រួសារដែលនាំជំនួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលខ្មែរ ដែលរស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដោយមើលឃើញជីវភាពខ្វះខាត ដោយគ្មានទីពឹងរបស់ស្ត្រីម្នាក់ ដែលពិការជើងរួមទាំងគរថ្លង់ផងនោះ លោកក៏បានជួយជួសជុលផ្ទះ អោយគាត់នៅពេលខាងមុខផងដែរ៕