(​ព្រះសីហនុ)៖ លោក​វរសេនីយ៍​ត្រី ​ហួ​ យ៉ៃ​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់ ​បាន​បាន​ឲ្យដឹង​ថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការ​ជាមួយ​នគរបាលស្រុកព្រៃនប់ បានចុះអនុវត្តន៍ដីកា​ បង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ​ ចំនួន២ដីកានាំខ្លួន ពាក់ព័ន្ធបទឆបោក និងក្លែងបន្លំឯកសារ។

ជនសង្ស័យទាំង២នាក់ ទី១៖ ដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក វ៉េង ហ៊ត់ (ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ) បង្គាប់ឲ្យនាំខ្លួនឈ្មោះ សៅ សាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពី «បទឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ» កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥។

ទី២៖ ដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក វ៉េង ហ៊ត់ (ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ) បង្គាប់ឲ្យនាំខ្លួនឈ្មោះ សំ ផា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥។

ជនជាប់ចោទទាំងពីខាងលើ កម្លាំជំនាញកំពុងបំពេញនីតិវិធីដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕