(ភ្នំពេញ)៖ ពិតជារំភើប និងសប្បាយៗជាមួយកម្មវិធីពិសេសសប្តាហ៍មហាសំណាងវគ្គ២ សម្រាប់អតិថិជនចំនួន៦រូប មកពីខេត្តក្រចេះ ដែលមានសំណាងឈ្នះ នូវដំណើរកំសាន្ត ទៅកាន់តំបន់ឆ្នេរ នៃខេត្តព្រះសីហនុកាលពីសប្តាហ៍មុននេះ។

ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់នៅកម្ពុជា មិនត្រឹមតែបានបង្កើតនូវឱកាសសំណាង ដល់ពុកម៉ែបងប្អូននូវរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់ជារៀងរាល់ថ្ងៃ និងប្រចាំសប្តាហ៍ប៉ុណ្ណោះទេ គឺបងប្អូនពុកម៉ែក៏មានឱកាសឈ្នះនូវដំណើរកំសាន្ត ទៅកាន់រមណីយដ្ឋានផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ទៅតាមបំណងប្រាថ្នារបស់បងប្អូនពុកម៉ែផងដែរ។

កាលពីពេលថ្មីៗនេះ មានបងប្អូនពុកម៉ែចំនួន៦នាក់ បានឈ្នះនូវដំណើរកំសាន្តទៅកាន់តំបន់ឆ្នេរ នៃក្រុងព្រះសីហនុ ដោយពួកគាត់បានរីករាយជាមួយនិងបរិយាកាសដ៏ស្រស់ត្រកាល នៃឆ្នេរសមុទ្រកម្ពុជាដ៏ស្រស់ស្អាត ដែលជាសមាជិកនៃក្លឹបឆ្នេរដ៏ល្អដាច់គេនៅលើពិភពលោក ជាពិសេសគឺទទួលទាននូវអាហារសមុទ្រស្រស់ៗដ៏មានឱជារស និងកម្មវិធីកំប្លែងសប្បាយៗ ជាមួយនិងក្រុមការងាររបស់ក្រុមហ៊ុន ដែលបានបង្កើតឡើង។ជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏បានរៀបចំនូវកន្លែងស្នាក់នៅសណ្ឋាគារលំដាប់ខ្ពស់ ជូនពួកគាត់ ដើម្បីជាការបង្កើតនូវភាពកក់ក្តៅទៀតផង។

អតិថិជនមួយរួបក្នុងចំណោម៦រូបបានថ្លែងនូវអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងដូច្នេះថា៖« ខ្ញុំមិននឹកស្មានថាខ្ញុំមានសំណាងបានមកគយគន់នូវទេសភាពដ៏ស្រស់ត្រាកាលនៃឆ្នេរសមុទ្រយើង ដែលខ្ញុំបានប៉ងយូរមកហើយ។ ប៉ុន្តែឥឡូវនេះ ខ្ញុំមានភ័ព្វសំណាងដោយបានឈ្នះនូវរង្វាន់ដំណើរកម្សាន្តនេះជាមួយឆ្នោតមហាសំណាងដែលបានរៀបចំអោយពួកយើងបានមកទស្សនាកម្សាន្ត ជាពិសេសគឺបានងូតទឹកសមុទ្រដ៏ស្រស់ថ្លា ជាមួយការទទួលទានអាហារសមុទ្រស្រស់ៗជាច្រើនមុខដ៏ឆ្ញាញ់ពិសារ។ ខ្ញុំពិតជារកពាក្យអ្វីថ្លែងពុំបានឡើយ ដោយសារខ្ញុំបានសម្រេចនូវក្តីប្រាថ្នាខ្ញុំហើយ»

គួររំលឹកផងដែរថា ក្រុមហ៊ុនឆ្នោតមហាសំណាង នៅតែបន្តផ្តល់ជូនពុកម៉ែបងប្អូន នូវឱកាសដំណើរកម្សាន្តជាច្រើនបន្ថែមទៀត លើសពីនោះទៅទៀត គឺដំណើរកម្សាន្តទៅក្រៅប្រទេស និងទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់ទៀត។ ឆាប់ប្រញាប់រួសរាន់ឡើង ជាមួយសំណាងទ្វេរដង កំពុងរង់ចាំពុកម៉ែបងប្អូន។ ឱកាសបន្ទាប់ គឺអាចជារបស់លោកអ្នក! ទឹកច្រើនឈ្នះច្រើនជាមួយឆ្នោតមហាសំណាង។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 093 235 235 / 098 235 235 / 099 235 235 ៕