(ត្បូងឃ្មុំ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន ថាដើរតួយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបានជំរុញលើកទឹកចិត្តទៅដល់ វិនិយោគិនទាំងក្នុង និងក្រៅស្រុក មកបណ្តាក់ទុនរកទទួលស៉ីនៅកម្ពុជា ឲ្យបានកាន់តែច្រើនឡើងៗផងដែរ។

ជាមួយគ្នានោះ ស្របពេលដែលវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើន និងដើម្បីបំពេញតាមតម្រូវការទាំងភ្ញៀវជាតិ និងអន្តរជាតិ ដោយមើលឃើញឱកាសដ៍ល្អបែបនេះ ខារ៉ាអូខេ និងផ្ទះសំណាក់ ដាយមិនស៊ីធី នៅក្រុងក្រចេះ ខេត្តក្រចេះ បានពង្រីកសាខាទី២របស់ខ្លួន នៅលើទឹកដីខេត្តត្បូងឃ្មុំ ជាខេត្តកូនពៅមួយនេះ។

ពិធីសម្ពោធជាផ្លូវការ ដាយ៍អឺមិន រីដ្យិន ខេធីវី II (DiaMond Region KTV II) នេះ បានធ្វើឡើងព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

លោក ឃី គីមហ៊ នាយកគ្រប់គ្រង ដាយ៍អឺមិន រីដ្យិន ខេធីវី II នេះផ្ទាល់ឲ្យដឹងថា ដោយទទួលបានការគាំទ្រពីអតិថិជន ទៅលើខារ៉ាអូខេ និងផ្ទះសំណាក់ ដាយមិនស៊ីធីន នៅក្រុងក្រចេះ ទឹកដីខេត្តក្រចេះនោះ ទើបនៅពេលនេះ ដាយ៍អឺមិន រីដ្យិន ខេធីវី II បានសម្លឹងឃើញ និងចាប់យកឱកាស មកបំពេញតម្រូវការភ្ញៀវជាតិ និងអន្តរជាតិ នៅលើទឹកដីខេត្តត្បូងឃ្មុំ នៅសង្កាត់សួង ក្រុងសួងនាពេលនេះ ជាសាខាទី២របស់ខ្លូន។

លោកបន្តថា ក្នុងនោះ ដាយ៍អឺមិន រីដ្យិន ខេធីវី II បានលេចរូបរាងឡើងមាន១៦បន្ទប់ ដោយបន្ទប់នីមួយៗ រៀបចំឡើងទៅតាមស្តង់ដារ មានផាសុខភាពល្អ បំពាក់ទៅដោយឧបករណ៍ បរិក្ខារទំនើបៗ សម្រាប់ច្រៀងលេងកំសាន្ត ដែលនាំចូលពីប្រទេសអ៊ីតាលី ពិសេសសេវាកម្មប្រកបទៅដោយ ភាពរស់រាយ រាក់ទាក់ រង់ចាំបម្រើអតិថិជន។

លោក ឃី គីមហ៊ ក៏បានថ្លែងអំណរគុណ ដល់ភ្ញៀវទាំងអស់ដែលបានអញ្ជើញមកច្រៀងលេងកំសាន្តនៅទីនេះ និងសូមអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកនិងឆ្លងកាត់ខេត្តកូនពៅមួយនេះ សូមមកទទួលសេវា ច្រៀងលេងកំសាន្តឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ក្នុងឱកាសបើកសម្ពោធជាផ្លូវការ ដាយ៍អឺមិន រីដ្យិន ខេធីវី II មានកម្មវិធីពិសេសដូចជា រាល់ភ្ញៀវទាំងអស់ដែលមកទទួល សេវាច្រៀងលេងកំសាន្តទាំងអស់ និងទទួលបានការបញ្ចុះតំលៃពិសេស ១០% ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃបំណាច់ខែវិច្ឆិកា ឆ្នាំ២០១៧៕