(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងប្រកាសលក់គេហដ្ឋានថ្មី ក្នុងគម្រោង THE LANDMARK 271 ដោយបញ្ចុះតម្លៃរហូតដល់ ៨% នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

គម្រោងTHE LANDMARK 271 ជាគម្រោងដ៏ធំរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលស្ថិតលើផ្ទៃដីជិត ៤៣ហិចតា នៅកែងផ្លូវ២៧១ និង៣៧១ ដែលជាតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ។

នេះ គឺជាដំណាក់កាលទី១នៃការបើកលក់ ដោយក្រុមហ៊ុន ជីប ម៉ុង លែន គ្រោងនឹងប្រកាសលក់គេហដ្ឋានចំនួនបួនប្រភេទ ដែលរួមមាន វីឡាឃ្វីន វីឡាឃ្វីនA ហូម អហ្វហ្វីស និងវីឡាភ្លោះ។
ក្រៅពីគេហដ្ឋាន គម្រោងTHE LANDMARK 271 ក៏នឹងមានខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើបផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យកណ្ដាលក្រុមហ៊ុន ជីប ម៉ុង លែន អគារលេខ១៣៧ មហាវិថីម៉ៅសេទុង ខណ្ឌចំការមន ឬការិយាល័យលក់នៅគម្រោងដឹ ផាក លែន ៥៩៨ ស្ថិតលើផ្លូវ៥៩៨ ឬលេខទូរស័ព្ទ៖ 061 997 888 ឬ 071 8997 888៕