(ភ្នំពេញ)៖ ទន្ទឹមនឹងការរីកចម្រើន នៃប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យនោះ យើងសង្កេតឃើញថា ទំនោរបស់ប្រជាជនកម្ពុជា​ បានផ្លាស់ប្តូរមកប្រើនូវទំនិញ ដែលមានម៉ាកសញ្ញាពិតប្រាកដ មានគុណភាពខ្ពស់ និងប្រកបដោយគំនិងច្នៃប្រឌិត ហើយនេះក៏ជាហេតុផល ដែលបានធ្វើឲ្យផលិតផលម៉ាក J.estina ដែលជាម៉ាកយីហោដ៏ល្បី និងលេខ១នៅប្រទេសកូរ៉េ ហាក់មានសន្ទុះ នៃការគាំទ្រយ៉ាងខ្លាំង នៅទីផ្សារប្រទេសកម្ពុជា។

ឆ្លើយតបទៅនឹងការគាំទ្រនេះ លោក Kimun Kim ប្រធានក្រុមហ៊ុន J.estina ក៏បានចុះមកទស្សនៈកិច្ចទីផ្សារដោយផ្ទាល់ ហើយក្នុងពីធីជប់លៀងអាហារពេលល្ងាច លោកក៏បានថ្លែងថា ជាសារថ្លែងអំណរគុណ ដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រ និងស្រលាញ់ម៉ាកយីហោមួយនេះ។ នៅក្នុងកម្មវិធីនោះ ក៏មានការចូលរួមស្វាគមន៍ ពីសំណាក់តារាសំដែង៣ដួង ដែលមានដូចជាកញ្ញា ស៊ិន យូប៊ិន កញ្ញាសាឡាត់ ស្រីឡាង កញ្ញាសុខ មុនីរក្សា និងលោកឈាង ដាវុធ ដែលសុទ្ធតែជាតារាដែលតែងតែគាំទ្រ និងស្រលាញ់ ផលិតផលម៉ាក J.estina នេះ។

អតីត Freshy Girlជំនាន់ទី១២ កញ្ញាស៊ិន យូប៊ិន ដែលកំពុងតែទទួលបានប្រជាប្រិយភាព ហើយមានហាងឆេងកាន់តែខ្ពស់ទាំងក្នុងខ្សែភាពយន្ត និងការថតស្ពតពាណិជ្ជកម្ម បានបញ្ជាក់ថា កញ្ញាពិតជាពេញចិត្តផលិតផលម៉ាក J.estina ទាំងកាបូប គ្រឿងអលង្ការនិងគ្រឿងសំអាង ហើយកញ្ញាក៏បានជ្រើសរើសយកផលិតផលនេះមកប្រើស្ទើរតែគ្រប់ការសំដែងរបស់កញ្ញា ហើយកញ្ញាក៏រំភើបយ៉ាងខ្លាំងសំរាប់កាដូរពីប្រធានក្រុមហ៊ុនផងដែរ។

ចំនែកតារាសំដែងស្រី ចរិកកំប្លែងបែបស្ងួតកញ្ញាសាឡាត់ ស្រីឡាង ក៏បានសំដែងអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ចំពោះកាដូរដែលកញ្ញាទទួលបាន ពិសេសគឺកាបូបម៉ូតថ្មី J.ESTINA PORTA FLOWER chain shoulder bag ម៉ូដែល JHNEHA7AF103BE250 ហើយកញ្ញាក៏និងប្រើវាក្នុងរឿងថ្មីរបស់កញ្ញា ដែលតំរូវអោយកញ្ញាដើរតួជាតួស្រីស៊ីវិល័យ ទំនើបនិងឆើតឆាយ។

យ៉ាងណាម៉ិញកញ្ញា សុខ មុនីរក្សា ដែលតួស្រី ដែលត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាតួមានសមត្ថភាពសំដែង ជាតួកាចច្រណែនឈ្នានីស បានល្អឥតខ្ចោះនោះ ក៏បានបង្ហោះរូបភាពលើទំព័រ Facebook នូវកាដូរទាំងឈុត របស់លោកប្រធានក្រុមហ៊ុន J.estina ដែលមានដូចជា កាបូប គ្រឿងអលង្ការ គ្រឿងសំអាង J.estina រួមទាំងនាឡិកាផង ដែរ។

ដោយឡែកលោក ឈាង ដាវុធ ពិធីករ ដែលពោពេញដោយទេពកោសល្យ ក៏បានសំដែងអារម្មណ៍ពេញចិត្តខ្លាំង ចំពោះវត្តមានក្រុមការងាររបស់ J.estina ដែលបានអញ្ជើញមកទស្សនៈកិច្ច នៅកម្ពុជា ហើយ និងផ្តល់កិត្តិយសអោយលោកគ្រប់កម្មវិធីរបស់ J.estina។

លោក Kimun Kim ក៏បានបញ្ជាក់ថា នេះគឺជាសន្តានចិត្តរបស់ក្រុមហ៊ុនចំពោះតារាកម្ពុជាដែលតែងតែជួយនិងគាំទ្រ J.estina។ ដោយឡែកពីសំណាក់តារាកម្ពុជា ក៏បានរៀបចំជាកាដូរអនុស្សារីយ៍ ជូនដល់លោកប្រធានក្រុមហ៊ុន J.estina និងក្រុមការងារផងដែរ៕