(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការខិតខំរបស់ស្ថានទូតកម្ពុជា នៅប្រទេសម៉ាឡេស៉ី ក្នុងការជួយអន្តរាគមឲ្យពលករ និងពលការិនីខ្មែរចំនួន១៣នាក់ ដែលចាញ់បោកមេខ្យល់ ទៅធ្វើការនៅទីនោះ ឲ្យបានត្រឡប់មកមាតុភូមិកំណើតរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព។

ពលករចំនួន៨នាក់ និងពលការិនី៥នាក់ សរុបចំនួន១៣នាក់នោះ បានចាញ់បោកមេខ្យល់ នាំចេញទៅធ្វើការនៅប្រទេសម៉ាឡេស៉ី ហើយពួកគេបានទៅរកស្ថានទូតខ្មែរនៅម៉ាឡេស៉ី ដើម្បីឲ្យជួយអន្តរាគមន៍ ពួកគេបានត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីរងទុក្ខលំបាក។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ពួកគេទាំង១៣នាក់ បានត្រឡប់មកដល់មាតុភូមិកម្ពុជាវិញជាបន្តបន្ទាប់ អស់ហើយចាប់តាំងពីថ្ងៃទី១២ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសទាំងស្រុង៖