(កំពង់ចាម)៖ លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានថ្លែងផ្តាំផ្ញើនិស្សិត ដែលត្រូវប្រឡងចូលរៀន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ប្រឡងឱ្យបានល្អគ្រប់ៗគ្នា។ លោក មួន វាសនា បានថ្លែងបែបនេះ ទៅកាន់ក្រុមនិស្សិតមុនពេលបើក វិញ្ញាសារប្រឡង នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម។

ការបើកវិញ្ញាសារប្រឡងជ្រើសរើសនិស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ លើកទី១និង បរិញ្ញដែបត្រលរង លើកទី១៨ ដែលមាន សមាសភាពចូលរួមបើកវិញ្ញាសារដោយ លោក កាក់ រចនា តំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោក មួន វាសនា ប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ UME ។

លោក មួន វាសនា បានថ្លែងឱ្យដឹងថា និស្សិតដែលបានចូលរួមប្រឡងជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ លើកទី១ និង បរិញ្ញាបត្ររង ជំនាន់ទី១៧ នេះ មានចំនួន ២២០នាក់ ។

ក្នុងនោះ ប្រឡងលើមុខជំនាញ គណៈនេយ្យ គ្រប់គ្រង ភាសារអង់គ្លេស និងច្បាប់ សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ហើយការប្រឡងនេះដែរ មានការចុះត្រួតពិនិត្យ និងបើកវិញ្ញាសារដោយ តំណាងរបស់ក្រសួងអប់រំចំនួន៤នាក់ គឺលោក កាក់ រចនា .លោក ព្រំ រដ្ឋា . លោក ប្រាក់ សោភ័ណ និងលោក ស៊ិន សារុន៕