(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ បានចូលរួមប្រកួតជំនាញថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៧ ដោយបានទទួលមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ លើជំនាញ រចនាក្រាហ្វិកកុំព្យូទ័រ រចនាគេហទំព័រ និងអ្នកសរសេរកម្មវិធី IT software solution for business ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្រាប់បេក្ខជនជយលាភីមេដាយមាស នឹងទៅចូលប្រកួតជំនាញអាស៊ាន (Asean Skills) នៅប្រទេសថៃក្នុងឆ្នាំ២០១៨ ខាងមុខ។

បច្ចុប្បន្ន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប កំពុងជ្រើសរើសនិស្សិតឱ្យចូលរៀនគ្រប់កម្រិត ចាប់ពីបរិញ្ញាបត្ររងរហូតដល់ថ្នាក់បណ្ឌិត លើមុខជំនាញឯកទេសជាច្រើន៕

សូមសិស្សនិស្សិតរួសរាន់ឡើង!