(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា ប៉ះក្រុមភ្ញៀវហ្សកដានី (Jordan) ក្នុងវគ្កជម្រុះពានរង្វាន់ ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាម៉ោង ៦៖៣០នាទីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

នេះជាការជួបគ្នាក្នុងជើងទី២ នៃវគ្គសន្សំពិន្ទុពូល C ជុំទី៣ ក្រោយពេលកម្ពុជាបានបរាជ័យចាស់ដៃរហូតដល់ទៅ ៧-០ កាលពីជើងទី១ ក្នុងទឹកដីហ្សកដានី ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បណ្តេញចេញពីតំណែងកាលពីខែមុន។

ជំនួបធំទល់នឹងហ្សកដានីរាត្រីនេះ ជាការដឹកនាំប្រកួតលើកទី៣ របស់គ្រូបង្វឹកបណ្តោះអាសន្នលោក ប្រាក់ សុវណ្ណារ៉ា ដោយមិនទាន់រកបានជ័យជំនះនៅឡើយទេ ក្រៅពីចាញ់ក្រុម African All Stars ២-១ មុនចាញ់ជម្រើសជាតិមីយ៉ាន់ម៉ា ២-១ ដូចគ្នាក្នុងមិត្តភាពអន្តរជាតិនៅស្តាតអូឡាំពិក៕