(បាត់ដំបង)៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន មើលទៅមុខមិនឃើញជ្រុលទៅបុកគោយន្តកន្រ្តៃពីក្រោយ បណ្តាលឲ្យស្លាប់ខ្លួនឯងភ្លាមៗ នៅវេលាម៉ោង៥៖៣០នាទី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចក្រុមទី៧ ភូមិអូសទូក ឃុំ កំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង វេលាម៉ោង៥៖៣០នាទី នៅថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០១៧នេះ ត្រង់ចំណុចក្រុមទី៧ភូមិអូសទូក ឃុំ កំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បង្កឡើងរវាងគោយន្តកន្រ្តៃ និងម៉ូតូដែលធ្វើដំណើស្របទិសគ្នា ពីលិចទៅកើត ពេលមកដល់កន្លែងកើតហេតុ ក៏បុកគោលយន្តមន្ត្រៃពីក្រោយ ពេញទំហឹងបណ្តាលឲ្យស្លាប់បុរសម្នាក់ជាម្ចាស់ម៉ូតូតែម្តង។

សមត្ថកិច្ចដដែល បានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1F-9976 បើកបរដោយឈ្មោះ ទូច សុវណ្ណ អាយ​២៦ឆ្នាំ រស់នៅក្រុម៧ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបុកគោយន្តពីក្រោយបណ្តាលឲ្យស្លាប់ខ្លួនឯង។ ចំណែកអ្នកបើកគោយន្តភ័យខ្លួន បានបើករត់គេចបាត់។

បច្ចុប្បន្នសាកសពជនរងគ្រោះកំពុងរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕