(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី០៨ ខែវិចិ្ឆកា ឆ្នាំ២០១៧ នឹងអញ្ជើញបើកការដ្ឋានសាងសង់លំនៅឋានតម្លៃសមរម្យ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Arakawa លើផ្ទៃដីទំហំជាង ១៣,៦៨០ម៉ែត្រក្រឡា គិតជាទឹកប្រាក់ប្រមាណ ៧០លានដុល្លារ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី ដែល Fresh News ទើបទទួលបាននៅថ្ងៃទី០៦ ខែវិច្ឆិកានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ការសាងសង់លំនៅឋានតម្លៃសមរម្យនេះ នឹងត្រូវសាងសង់២ដំណាក់កាល ដោយដំណាក់កាលដំបូង ក្រុមហ៊ុននឹងសាងសង់អគារស្នាក់នៅរួមចំនួន១០អាគារ ចែកជា៥ប្លុក ដោយ១ប្លុកមាន២អគារ និងមានកម្ពស់១៩ជាន់ ទៅ២៣ជាន់ មានបន្ទប់ស្នាក់នៅសរុប២០០០បន្ទប់៕