(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល៧នាក់ និងរបួសធ្ងន់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៥គ្រឿង រថយន្តតូច៧គ្រឿង និងរយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងស្រវឹង។

រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេស៥៩ករណី ស្លាប់៣៩នាក់ របួសធ្ងន់៥១នាក់ និងរបួសស្រាល២៨នាក់៕