(ព្រះវិហារ)៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ញិន ផែន សមាជិកក្រុមប្រឹក្សាឃុំ កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ បានប្រកាសតាមលិខិតថា «ពីមុនខ្ញុំមិននឹកស្មានថា ការតស៊ូដណ្តើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដពិត ប៉ុន្តែក្រោយពីបានឃើញឃ្លីបវិដេអូ និងសកម្មភាពជាក់ស្តែង ញុះញង់ បំបែកបំបាក់ខ្មែរជាពីរ។​ លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ សុខចិត្តអោនក្បាលបំរើបរទេស គឺដើម្បីអំណាច មិនគិតពីមហន្តរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ, ហេតុនេះបានជាខ្ញុំសម្រេចចិត្តសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា»

លោក ញិន ផែន អាយុ៥៨ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំ កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ បានប្រកាសតាមរយៈលិខិតនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្នើសុំចូលជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា​។

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ)៖