(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន កំពុងធ្វើសន្និសីទសារព័ត៌មានស្តីពីបេសកកម្មរបស់ជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ក្នុងកិច្ចគាំពារបរិស្ថាននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ សន្និសីទកាសែតនេះធ្វើឡើងនៅសាលប្រជុំ ម៉ុក ម៉ារេត នៃទីស្តីការក្រសួងបរិស្ថាន។

សូមបញ្ជាក់ថាបវរកញ្ញាពិភពលោក ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជានេះ គឺមកពីបណ្តាប្រទេសនានាលើពិភពលោកចំនួន៦៥។ ពួកគេក៏បានចូលរួមលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញផងដែរ៕