(ព្រះវិហារ)៖ រយៈពេលឈប់សម្រាក៣ថ្ងៃ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខណៈដែលមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅតាមខេត្ត បានទៅទស្សនាកម្សាន្តនៅរាជធានីភ្នំពេញនោះ នៅតំបន់ប្រាសាទព្រះវិហារឯណោះវិញ ក៏ទទួលបានភ្ញៀវទេសចរជាង ៥ពាន់នាក់ផងដែរ។

បើតាមលោកវរសេនីយ៍ទោ ឡា យ៉ា អនុប្រធានអង្គភាពនគរបាលទេសចរណ៍​ ប្រចាំប្រាសាទព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ពោលចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ៥,៥៦៥នាក់ (ស្រី ៣,១៥៥នាក់) ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ២៣៨នាក់ ផងដែរ៕