(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បេក្ខភាព Miss Global ទាំង៦៥រូប ដែលមកពីបណ្តាញប្រទេសនានា ជុំវិញពិភពលោក បានធ្វើការហ្វឹកហាត់សមជាលើកទី២ មុនពេលការប្រកួតឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីធ្វើការហាត់សមរួច Miss Global ឆ្នាំ 2017 ទាំង៦៥រូបបានធ្វើដំណើរកំសាន្ត នៅមុខវិមានឯករាជ្យ ក៏ដូចជានៅជិតរូបសំណាកសម្តេចតា ដើម្បីបង្ហាញខ្លួន ជាសាធារណៈឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានឃើញពីសម្រស់របស់ពួកគាត់ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global 2017 ត្រូវបានរៀបចំការប្រកួត នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនស្រាបៀរ Ganzberg គឺជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះផងដែរ។

កម្មវិធីប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្របកោះពេជ្រ សូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា៕